Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំង នៅស្រុកជើងព្រៃ ស្រុកបាធាយ

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ការបង្កបង្កើនផលរបស់ប្រជាកសិករ និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំងក្នុងទំហំផ្ទៃដីជាង ១ ពាន់ហិកតាជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះពិនិត្យការបង្កបង្កើនផលនេះ លោក អ៊ុន ចាន់ដា បានលើកឡើងថា​ នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ហិកតា ជួបប្រទះការខ្វះទឹក។ បើតាមលោកអភិបាលខេត្ត ដំណាំស្រូវនោះ គឺជាការបង្កបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។

លោកអភិបាលខេត្ត បន្តថា បន្ទាប់ពីចុះធ្វើការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាកសិករនៅស្រុកបាធាយ ក្រុមការងារបានបន្តដំណើរចុះពិនិត្យតំបន់អាងទឹក ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋានធ្វើការបង្ហូរទឹកទម្លាក់ទៅជួយសង្គ្រោះស្រូវប្រាំង របស់កសិករយើង នៅស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន៨ភូមិ លើផ្ទៃដីជាង៩០០ហិកតា ដែលប្រឈមនឹងការខ្វះទឹក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែមយ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនិងធ្លាក់ដល់ឃុំព្រីងជ្រុំ។ ចំពោះឃុំសំពងជ័យ មានទឹកទៅដល់ ប្រជាកសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ៕

អត្ថបទ និង រូបភាព ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម