Connect with us

ព័ត៌មានជាតិ

ត្រប់ពុតលំញង​ប្រឈមសត្វដង្កូវស៊ី តែមន្រ្តី​ជំនាញ​ហាម​កុំ​​​ឲ្យ​ប្រើប្រាស់ថ្នាំបាញ់សម្លាប់​ឲ្យសោះ

បានផុស

នៅ

ត្រប់ពុតលំញងគឺជាអាហារដ៏ពេញនិយម តាំងពីសម័យដើមដែលប្រជាពលរដ្ឋខ្មែរទូទៅយកផ្សំធ្វើជាម្ហូបអាហារដូចជាអន្លក់ សម្លរកកូរ បុកធ្វើជាទឹកគ្រឿងជាដើម។ ក្រៅពីនេះក៏ជាឱសថរុក្ខជាតិដ៏សំខាន់ទ្រទ្រង់​សុខភាព សម្រាប់យកទៅផ្សំធ្វើជាឱសថបុរាណផងដែរ។

បច្ចុប្បន្នប្រជាកសិករដែលប្រកបរបរដាំ​ត្រប់ពុតលំញងជាច្រើនគ្រួសារ នៅស្រុកបាណន់ និងតាមបណ្តាស្រុកនានា​ក្នុង​ខេត្ត​បាត់ដំបង កំពុងប្រឈម​សត្វល្អិត (ដង្កូវ) បំផ្លាញស្ទើរគ្រប់ទីកន្លែងបង្កឲ្យផ្លែត្រប់ពុតលំញងធ្លាក់តម្លៃដោយសារតែសត្វដង្កូវបំផ្លាញគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលអាកាសធាតុកំពុងមានកម្តៅ រួមមានខ្យល់បក់ផាត់យ៉ាងត្រជាក់ផង អ្នកស្រី សួន សុខឃឿន កំពុងមមាញឹក​បេះផ្លែត្រប់ពុតលំញងចូលទីផ្សារជាលើកទី ២ ក្នុងខែមករានេះ តែលើកទី២ តម្លៃធ្លាក់ចុះនៅត្រឹម ១ គីឡូក្រាមចន្លោះពី ២០០០ ដល់ ២៥០០ រៀលប៉ុណ្ណោះ។

ខណះកាលពីប្រមូលផលនៅដើមខែមករា កសិករ​រូប​នេះ​លក់​បាន​តម្លៃចន្លោះពី ៣០០០ រៀលដល់ ៤០០០ រៀលក្នុង ១ គីឡូក្រាម ហាង​ឆេង​តម្លៃ​បាន​ធ្លាក់ចុះដោយសាតែកត្តាសត្វល្អិតបានយាយុីស្ទើរគ្រប់ដើម។ តែបើ​តាម​ស្រ្តី​ខាង​លើ​ប្រាប់​ថា អ្នកស្រី​មិនប្រើថ្នាំបាញ់សម្លាប់នោះទេគ្រាន់តែដើរកាច់សំបុកដោយដៃប៉ុណ្ណោះ។

អ្នកស្រី វ៉ាន់ថា ពលរដ្ឋ​មួយ​រូប​ទៀត​ប្រាប់​ថា កត្តាដែលធ្វើឲ្យផ្លែត្រប់ពុតលំញងបានធ្លាក់ចុះតម្លៃ គឺមិនមែនប្រឈមទីផ្សារទេ គឺប្រឈមនិងសត្វដង្កូវបំផ្លាញស្ទើរគ្រប់ដើម ដែលសត្វដង្កូវវាធ្វើសំបុកនៅចំណុចត្រួយរបស់ដើមត្រប់ទាំងអស់ ដែលធ្វើឲ្យផ្លែត្រប់ចុះខ្សោយនូវរស់ជាតិ គឺ (ផ្លែស្ពោត)។ បើទោះបីបែបនេះក៏​មាន​ក្រុមអាជីវករទទួលទិញយកមិនដែលសល់នោះទេ គ្រាន់តែធ្លាក់តម្លៃខណះអ្នកស្រីថា ក្នុង១ថ្ងៃអ្នកស្រីប្រមូលបាន យ៉ាង ហោចបាន ចន្លោះពី ៦០ ដល់ ៩០ គីឡូក្រាម​។

ដោយឡែក​កសិករផ្សេងទៀតស្នើ​មន្ត្រីជំនាញ ចុះ​មក​ផ្សព្វផ្សាយ​ដើម្បីការពារនឹងទប់ស្កាត់សត្វដង្កូវមកបំផ្លាញបន្តទៀត ចៀសវាងបាត់បង់ប្រាក់ចំណូលដោយសារតែពពួកសត្វដង្កូវនេះបន្តទៀត។

ជុំវិញការ​ដាំបន្លែប្រភេទខាងលើនេះ មន្ត្រីនៃមន្ទីកសិកម្មខេត្តបាត់ដំបង​បានលើកឡើងថា ដំណាំប្រភេទនេះនៅរដូវដែលមានអាកាសធាតុក្តៅ តែងចេញផ្កានិង​ហុចផលត្រឹមរយះពេល ២០ ដល់ ២៥ ថ្ងៃប៉ុណ្ណោះ។ ស្របតាមអាកាសធាតុបែបនេះ សត្វមេអំបៅក៏បានកើតមានច្រើន ហើយវាទៅក្រេបយកលំអងផ្ការបស់ត្រប់ ទើបវាបានពងដាក់ទៅលើត្រូយឬស្លឹកជិតត្រួយត្រប់បង្កើតជាសត្វដង្កូវ ហើយវាធ្វើជាសំបុកនៅតាមត្រួយដើមត្រប់តែម្តង។

មន្រ្តីជំនាញ​ដដែល​បានណែនាំមិន​ឲ្យប្រើប្រាស់ថ្នាំបាញ់សម្លាប់ដង្កូវឡើយ ព្រោះដង្កូវប្រភេទនេះត្រូវប្រើថ្នាំប្រភេទជ្រាប ទើបសម្លាប់បាន តែវាគ្រោះថ្នាក់ដល់ជីវិតអ្នកបរិភោគ ខណះឥទ្ធិពលថ្នាំប្រភេទនេះមានរយះពេលវែង ហើយការប្រមូ លផលផ្លែត្រប់ត្រឹមរយះពេលខ្លី ដូច្នេះលោកណែនាំដល់ប្រជាកសិករ ត្រូវកម្ចាត់សត្វដង្កូវចោលដោយដៃវិញ ទើបប្រសើរជាង ហើយមិនគ្រោះថ្នាក់ដល់អ្នកបរិភោគផង។

រុក្ខជាតិប្រភទដំណាំត្រប់​ពុតលំញងដុះលូតលាស់គ្រប់អាកាសធាតុជាពិសេសលូតលាស់ និង​ផ្តល់ផលល្អនៅក្នុងអាកាសធាតុក្ដៅ។ ផ្លែរបស់វាត្រូវបានប្រជាកសិករដែលបានដាំដុះប្រមូលចូលទីផ្សារជាបន្តបន្ទាប់ ចាប់តាំងពីដើមខែមករា រហូតមកដល់ពាក់កណ្តាលខែមករា។ យ៉ាងណា​ដំណាំ​បន្លែ​នេះ​​ប្រឈមសត្វល្អិតមកបំផ្លាញស្ទើរគ្រប់ដើម ដែលបង្កឲ្យផ្លែចុះខ្សោយគុណភាព (ផ្លែស្ពូត) ដែល​ធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះ នៅក្នុងរយះពេលប្រមូលផលលើកទី ២ នៅពាក់កណ្តាលខែមករានេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

សន្តិសុខសង្គម៣ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម