ព័ត៌មានជាតិ
ធនាគារកាណាឌីយ៉ា ពង្រីកវិសាលភាពសេវាកម្ម ក្នុងខេត្តត្បូងឃ្មុំជាមួយទីតាំងថ្មីសាខាមេមត់
ជាមួយការវិវត្តឥតឈប់ឈរ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសម្ពោធបើកដំណើរការ ទីតាំងថ្មីសន្លាង និងកាន់តែទំនើបជាងមុនទៀតសម្រាប់ សាខាមេមត់ ខេត្តត្បូងឃ្មុំ។
![](https://kampucheathmey.com/wp-content/uploads/2020/11/Ph-26.jpg)
ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖
-ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង ប្រាក់យ័នចិន)
-ឥណទាន (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន)
-ឥណទានពាណិជ្ជកម្មខ្នាតតូចធំ ឥណទានសម្រាប់សហគ្រាសតូច និង មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា
-សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ បណ្ណ័ឥណទាន
-សេវកម្មធនាគារចរន្តតាមទូរស័ព្ទដៃ
-ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ ដំណើរការ២៤ម៉ោង/សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។
ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាមេមត់ ទីតាំងថ្មី នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកានេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះយើងសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាមេមត់ថ្មី។ ទីតាំងថ្មីនេះ ត្រូវបានវិនិយោគអស់ប្រមាណជាង ៥សែនដុល្លារ ដែលជាការវិនិយោគ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ទៅលើសេវាកម្មល្អជូនអតិថិជន និងការិយាល័យធ្វើការធំទូលាយជូនបុគ្គលិក។”
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_094947_307-1024x767.jpg)
អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា “ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ 2020 (Best SME Bank in Cambodia)” និង បានទទួលពានរង្វាន់ជា “Best Retail Bank” ប្រចាំព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២០ ដោយស្ថាប័ន The Asian Banker ទៀតផង។ ក្នុងនោះអ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការខិតខំរបស់បុគ្គលិកគ្រប់រូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យ ធនាគារ កាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_094959_328-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100355_341-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100743_907-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100838_913-1024x767.jpg)
ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាមេមត់ថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ។ ដើម្បីសួរនាំព័ត៌មានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖ 042 680 2222/ 097 732 1818/ 071 3333 410 ។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100202_527-767x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100443_078-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_20201103_100501_880-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/photo_2020-11-03_09-43-24-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/photo_2020-11-03_09-43-26-1024x767.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/11/photo_2020-11-03_09-43-28-1024x767.jpg)
សូមរំឭកថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មជាធនាគារពាណិជ្ជមុនគេបង្អស់មួយ និងផ្ដល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្មាំ១៩៩១ ហើយបច្ចុប្បន្ននេះ មានបណ្តាញសាខាក្នុងប្រទេសកម្ពុជាសរុបចំនួន៦៣ មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់សរុបច្រើនជាង ២០០ កន្លែង មានសេវាអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរស័ព្ទដៃ ហើយគិតត្រឹមបំណាច់ឆ្នាំ២០១៩ ធនាគារកាណាឌីយ៉ា ក.អ ដែលមានទ្រព្យសកម្មសរុបស្មើនឹង ៦៥៤៨ លានដុល្លារអាមេរិក (ប្រាំមួយពាន់ប្រាំរយសែសិបប្រាំបីលាន ដុល្លារអាមេរិក) និងបានទទួលចំណាត់ថ្នាក់ជាធនាគារដ៏ធំជាងគេ នៅប្រទេសកម្ពុជា គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ)៕
អត្ថបទពាណិជ្ជកម្ម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?