Connect with us

ព័ត៌មានជាតិ

ពលករខ្មែរម្នាក់ មកពីថៃបានស្លាប់ ពេល​ដឹក​ដល់មន្ទីរពេទ្យ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យបានអះអាងថាពលករខ្មែរម្នាក់ទើបមកពីប្រទេសថៃ បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាលដាលទៅឆ្អឹងនិងសួតបន្ទាប់ពីឆ្លងដែនចូលមកប្រទេស​កម្ពុជា​តាមច្រកអូរបីជាន់កាលពីថ្ងៃទី១២ខែកម្ភៈឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង៦ល្ងាច មានករណីស្លាប់ពលករ​ខ្មែរ​ ០១ នាក់ ដែល​មាន​ជំងឺទើប​វិលត្រឡប់ពីប្រទេសថៃភេទប្រុសអាយុ ៣៨ឆ្នាំមានទីលំនៅ ភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​ ដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាលដាលទៅឆ្អឹងនិងសួតអ្នកជំងឺ។

ពលករខ្មែរ​រូប​នេះ​បានមកដល់ប្រទេសកម្ពុជាតាមច្រកអូរបីជាន់ នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១នៅ វេលាម៉ោង ២រសៀល ដោយមានអាការៈហត់នឹងពិបាកដកដង្ហើមមានស្បែកឡើងលឿងខ្លាំង បន្ទាប់មកត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរី ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកអូរជ្រៅ។

រដ្ឋបាលខេត្តបានបន្តថា នៅពេលដែលអ្នកជំងឺមកដល់មន្ទីរពេទ្យខេត្ត​គឺមានសភាពធ្ងន់ធ្ងរសន្លប់បាត់បង់ស្មារតីស្បែកឡើងលឿងខ្លាំង។ ភ្លាមៗនោះក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះជាបន្ទាន់ ដោយផ្ដល់អុកស៊ីហ្សែនជំនួយផ្លូវដង្ហើមម៉ាស្សាបេះដូងទៅតាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់បំផុតដោយសុខភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗជាលំដាប់ទោះជាក្រុមគ្រូពេទ្យខិតខំសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះគាត់បានឡើយហើយក៏បានទទួលមរណភាពនៅថ្ងៃទី ១២ខែកុម្ភៈវេលាម៉ោង៦ល្ងាចដោយមូលហេតុជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនឹងរាលដាលទៅឆ្អឹងនិងសួត។

រដ្ឋបាលខេត្តបានបន្ថែមថា តាមការសាកសួរពីប្រវត្តិអ្នកជំងឺពីក្រុមគ្រួសារបានបញ្ជាក់ថា អ្នកជំងឺនិងក្រុមគ្រួសារបានទៅរស់នៅនិងធ្វើការនៅប្រទេសថៃរយៈពេល២ឆ្នាំបន្ទាប់មកបានធ្លាក់ខ្លួនឈឺហើយបានទទួលការពិនិត្យព្យាបាលជំងឺនៅប្រទេសថៃរយៈពេល២ ខែមកហើយមុនធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយគ្រូពេទ្យនៅប្រទេសថៃអស់លទ្ធភាពក្នុងការព្យាបាលហើយបានប្រាប់អ្នកជំងឺឱ្យត្រឡប់មកផ្ទះវិញ។

យោងតាមការពិនិត្យលើសំណុំឯកសារនៃការព្យាបាលនៅប្រទេសថៃដែលជាប់មកជាមួយនឹងអ្នកជំងឺបានបង្ហាញថាគាត់មានបញ្ហាសុខភាពដូចជាជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយនិងរាដាទៅឆ្អឹងនិងសួតមានរលាកថ្លើមប្រភេទបេនិងមានជំងឺសួតអ្នកជំងឺស្លាប់បណ្ដាលមកពីជំងឺផ្ទាល់ខ្លួនរ៉ាំរ៉ៃនិងធ្ងន់ធ្ងរតែក្រុមគ្រួពេទ្យខិតខំព្យាបាលនិងសង្គ្រោះតាមលក្ខណៈបច្ចេកទេសតែនៅមិនអាចជួយស្រោចស្រង់អាយុជីវិតបាន។

រដ្ឋបាលខេត្តបានបញ្ជាក់ថាដូចនេះករណីបុរសដែលទទួលមរណកាលខាងលើមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេគឺស្លាប់ដោយសារជំងឺផ្ទាល់ខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ វិនាទី មុន

Pelosi ថា ត្រាំ ​​​មើល​ស្រាល​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​ការ​លើក​លែង​អ្នកទោស​បង្កហិង្សា​

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាគ្រោងនឹងបើកមជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅ​ចក្រភពអង់គ្លេស និងឥណ្ឌា

ជីវិតកម្សាន្ដ៥ នាទីutes មុន

លោក លៀក លីដា ស្នើអ្នកសិល្បៈចូលរួមកំចាត់ជនខិលខូច កុំឱ្យបន្តធ្វើស្រែលើខ្នងអ្នកសិល្បៈ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ចុះហត្ថលេខាលើ​បញ្ជាផ្អាកការបិទ TikTok នៅអាមេរិកជាបណ្ដោះអាសន្ន

ព័ត៌មានជាតិ១១ នាទីutes មុន

ខេត្តមណ្ឌលគិរី ចុះត្រជាក់ខ្លាំងដល់១៥អង្សា ពលរដ្ឋខ្លះនៅរក្សាទម្លាប់អង្គុយអាំងភ្លើងជុំគ្នាបំបាត់ភាពរងានាពេលព្រឹក

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម