ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស ឯកភាពគ្នា លើការដឹកជំនួយចូលហ្គាហ្សា ជាពិសេសផ្តល់ថ្នាំសង្កូវឲ្យចំណាប់ខ្មាំង
សារព័ត៌មាន Aljazeera ផ្សាយថា ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសបារាំងនិងកាតា ពេលនេះ ភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យដឹកជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា ជាពិសេសថ្នាំពេទ្យបានទៅដល់ដៃចំណាប់ខ្មាំង ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កំពុងឃុំឃាំង។

ក្រោមកិច្ចព្រមព្រៀងនេះ ជំនួយមនុស្សធម៌ នឹងត្រូវដឹកចេញពីរាជធានីដូហា នៃប្រទេសកាតា ឆ្ពោះទៅអេហ្ស៊ីប នៅថ្ងៃពុធទី១៧ខែមករា រួចមក ជំនួយនឹងដឹកបន្តចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីចែកជូនជនស៊ីវិល ចំណែកឯថ្នាំសង្កូវ ត្រូវបញ្ជូនទៅឲ្យចំណាប់ខ្មាំងអ៊ីស្រាអែល។
បច្ចុប្បន្ននេះ គេគិតថា ចំណាប់ខ្មាំង១៣២នាក់ នៅតែកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។
នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់កាលពីឆ្នាំមុន ក្រុមតាមដានស្ថានភាពចំណាប់ខ្មាំងអះអាងថា ជនដែលត្រូវចាប់ជាច្រើន គឺត្រូវការការថែទាំសុខភាពជាប្រចាំ ហើយខ្លះទៀតកំពុងស្ថិតក្នុងគ្រោះថ្នាក់ផងដែរ។

យ៉ាងណា មកដល់សប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា ប្រធានភ្នាក់ងារចារកម្មរបស់លោកឈ្មោះ David Barnea បានទៅប្រទេសកាតា ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្តល់ថ្នាំសង្កូវដែលត្រូវការ។
សូមបញ្ជាក់ជាថ្មី មនុស្សប្រហែល ២៤០នាក់ ត្រូវបានក្រុមហាម៉ាស ចាប់យកទៅហ្គាហ្សា អំឡុងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើលនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ១៣០០នាក់ ភាគច្រើនជាជនស៊ីវិល។

ការវាយប្រហាររបស់ក្រុមហាម៉ាសនោះហើយ ទើបបង្ខំចិត្តឲ្យអ៊ីស្រាអែល បើកការសងសឹកមួយរំពេច ជាមួយការទម្លាក់គ្រាប់បែកមិនប្រណីដៃ ទៅលើតំបន់ហ្គាហ្សា ដែលគិតត្រឹមពេលនេះ បានសម្លាប់មនុស្សជាង២៤០០០នាក់រួចទៅហើយ។
លើសពីនេះ មន្ត្រីប៉ាឡេស្ទីននិយាយថា ៨៥% នៃប្រជាជននៅហ្គាហ្សា ត្រូវផ្លាស់ទីលំនៅ ហើយបើទោះបីជាជំនួយកាន់តែច្រើន កំពុងដឹកចូលហ្គាហ្សាក៏ដោយចុះ តែប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានហៅស្ថានភាពនៅទីនោះថា “យ៉ាប់យ៉ឺនជាទីបំផុត”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាសែត New York Times ៖ CIA អាមេរិក លូកដៃជួយ អ៊ីស្រាអែល ផ្ដល់ព័ត៌មានសម្ងាត់ពីមេធំក្រុមហាម៉ាស

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត