កីឡា
ឈ្នះការប្រកួតយប់មិញក្រុមបាល់ទាត់ថៃទទួលបានជាង១១ម៉ឺនដុល្លារ
ក្រុមបាល់ទាត់ជម្រើសជាតិថៃធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតដំបូងវគ្គសន្សំពិន្ទុក្នុងពូល AFC Asian Cup ដោយយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ក្នុងលទ្ធផល ២-០ កាលពីយប់មិញ។
បន្ទាប់ពីរកបានជ័យជម្នះកាលពីយប់ លោកស្រី Nuanphan Lamsam បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ ក្រុមកីឡាករ និងក្រុមគ្រូបង្វឹក ១លានបាត (ជិត៣ម៉ឺនដុល្លារ) សម្រាប់១ពិន្ទុដែលរកបានវគ្គចែកពូល។ ជាមួយគ្នានេះ ប្រាក់រង្វាន់ទី២គឺទទួលបាន៣លានបាត (ជាង៨ម៉ឺនដុល្លារ)បន្ថែមសម្រាប់៣ពិន្ទុយប់មិញ។ សរុបទឹកប្រាក់ ក្រុមថៃទទួលបានជាង១១មុឺនដុល្លារអាមេរិក។ ការប្រកួតយប់ក្រុមថៃមិនធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ។ កីឡាករថៃបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងវគ្គទីពីរដោយកីឡាករ Supachai បានស៊ុតគ្រាប់ទី២គ្រាប់សម្រាប់ជ័យជម្នះ ២-០។
លោកស្រី Pang បាននិយាយថា ៖«ក្នុងពិភពបាល់ទាត់ ខ្ញុំយល់ថា ការប្រកួតដំបូងតែងតែជាការប្រកួតដែលពិបាក។ ព្រោះវាពោរពេញទៅដោយការរំពឹងទុក និងសម្ពាធ ប៉ុន្តែថ្ងៃនេះគ្រប់គ្នាបានបង្ហាញឲ្យឃើញហើយថា អ្វីៗក៏អាចទៅរួចដែរ។ ខ្ញុំសូមសរសើរគ្រូបង្វឹកលោក Ishii»។
«គាត់មានកលល្បិចដ៏ល្អ ហើយកីឡាករក៏ធ្វើបានយ៉ាងអស្ចារ្យ។ ទោះបីជាចំណាត់ថ្នាក់ពិភពលោករបស់យើងនៅពីក្រោមប្រទេសកៀហ្ស៊ីស៊ីស្ថាន តែយើងនៅតែធ្វើបានល្អ។ ៣ពិន្ទុនេះពិតជាសំខាន់ដែលធ្វើឲ្យប្រជាជនថៃសប្បាយចិត្ត និងជួយយើងឲ្យមានឱកាសកាន់តែប្រសើរក្នុងការឈានទៅវគ្គបន្ត»។
បច្ចុប្បន្នក្រុមជម្រើសជាតិថៃកំពុងឈរលេខ១ ក្នុងពូល F បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន កាលពីយប់មិញ ហើយការប្រកួតបន្ទាប់ថៃត្រូវជួបជាមួយអូម៉ង់ នៅថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Vietnam.vn
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់