Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត រកឃើញវីរុសគ្រោះថ្នាក់ ក្នុងរូងភ្នំនៅប្រទេស ថៃ

បានផុស

នៅ

ក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក កាលពីដើមសប្តាហ៍ អ្នកវិទ្យាសាស្រ្តមកពីអង្គការ EcoHealth Alliance បានបង្ហាញរបាយការណ៍អំពីការរកឃើញវីរុសគ្រោះថ្នាក់ កើតចេញពីសត្វប្រចៀវនៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពចម្លងមកមនុស្ស ជាហេតុបង្កក្តីបារម្ភខ្លាំងមែនទែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន WION។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Peter Daszak ប្រធានអង្គការខាងលើ បានបញ្ជាក់ថា ប្រភេទវីរុសដែលគេមិនធ្លាប់ជួបពីមុនមកនេះ គឺត្រូវបានរកឃើញនៅក្នុងរូងភ្នំនៅតំបន់ដាច់ស្រយាលនៃប្រទេសថៃ ហើយមេរោគបានលាក់ខ្លួនពួនអាត្មាក្នុងលាមកសត្វប្រចៀវ ដែលកសិករឧស្សាហ៍យកមកធ្វើជី។

លោក Daszak ប្រាប់ទៅអង្គប្រជុំរបស់ WHO ថា “យើងបានរកឃើញពពួកមេរោគស្រដៀងកូវីដជាច្រើននៅក្នុងរូងភ្នំ ប៉ុន្តែមានមេរោគមួយប្រភេទចម្លែកជាងគេ។ វាជាប្រភេទមេរោគចម្លងពីសត្វមកមនុស្ស ដែលកំពុងលាក់ខ្លួនក្នុងលាមកសត្វប្រចៀវ ហើយលាមកសត្វប្រចៀវគឺត្រូវបានមនុស្សយកមកប្រើធ្វើជី ហេតុដូច្នេះហើយ មានហានិភ័យថា មេរោគងាយនឹងផ្ទុះឡើងខ្លាំងណាស់”។ 

Peter Daszak ប្រធានអង្គការ EcoHealth Alliance (រូបថត៖ Youtube)

មកទល់ពេលនេះ អង្គការខាងលើ កំពុងយកមេរោគមកធ្វើតេស្ត ដើម្បីកំណត់ឲ្យបានជាក់លាក់ថាតើ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សខ្លាំងកម្រិតណា។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានបញ្ជាក់ថាតើរូងភ្នំក្នុងប្រទេសថៃនោះ ស្ថិតក្នុងខេត្តណានោះទេ ហើយក៏មិនទាន់មានការស្រាយបំភ្លឺពីភាគីថៃទេ។

(រូបថត៖ Getty)

របកគំហើញនេះកើតឡើង ចំពេលករណីឆ្លងជំងឺកូវីដ១៩ជាសកល បានហក់ឡើងសាជាថ្មី ដោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង ៤២%នៅទូទាំង ៥០ ប្រទេស។

គេសន្មតថា ការជំរុញករណីឆ្លងនេះគឺបណ្តាលមកពីវីរុសកូវីដបំប្លែងខ្លួន JN.1 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបារាំងក្នុងខែកញ្ញា។ WHO បានចាត់ថ្នាក់ JN.1 ជាវីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍រួចទៅហើយ ប៉ុន្តែអះអាងថា វាមិនអាចបង្កហានិភ័យខ្ពស់ដល់សុខភាពទេ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស រកឃើញអ្នកផ្ទុកវីរុសគ្រោះថ្នាក់ ដែលឆ្លងតាមរយៈចៃឆ្កែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម