Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ថា សហជីពនៅកម្ពុជាគ្មានតម្លាភាពលើបញ្ហាហិរញ្ញវត្ថុ ខណៈកម្មករជាម្ចាស់លុយ

បានផុស

នៅ

អ្នកវិភាគ​នៅ​កម្ពុជា លើក​ឡើង​ថា បណ្ដា​សហជីព​នៅ​កម្ពុជា​គ្មាន​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​សមាជិក​របស់​ខ្លួន​នោះ​ឡើយ ខណៈ​កម្មករ-និយោជិត ជា​អ្នក​បង់​វិភាគទាន​ជា​ទៀងទាត់​ឱ្យ​សហជីព​ដើម្បី​ទ្រទ្រង់​សកម្មភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​លើក​ឡើង​ថា «ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​មើល​ឃើញ​ថា បណ្ដា​សហជីព​ទាំងនោះ (សហជីព​នៅ​កម្ពុជា) មិន​ដែល​បាន​បង្ហាញ​ពី​តម្លាភាព នៃ​ការ​ចំណាយ​ហិរញ្ញវត្ថុ​របស់​ពួកគេ​នោះ​ទេ»។

លោក​បន្ត​បញ្ជាក់​ថា «បណ្ដា​សហជីព​មួយ​ចំនួន​ដែល​ទទួល​ជំនួយ​ពី​កម្មករ-និយោជិត ត្រូវ​តែ​បង្ហាញ​ការ​ចំណាយ​របស់​ពួកគេ​ទៅកាន់​កម្មករ-និយោជិត ដែល​ជា​ប្រភព​ជំនួយ​របស់​ពួកគេ​ថា តើ​សហជីព​បាន​ប្រើប្រាស់​ថវិកា​ដែល​ពួកគេ​បាន​បង់​ទៅ​លើ​កិច្ច​ការងារ​អ្វីខ្លះ ជាពិសេស​បង្ហាញ​អំពី​ថវិកា​ដែល​នៅ​សល់​បន្ទាប់ពី​ប្រើប្រាស់​ផង​ដែរ»។

លោក​បណ្ឌិត បាន​ពន្យល់​ថា ការ​មិន​បង្ហាញ​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហជីព​ទៅកាន់​សមាជិក​ខ្លួន​នេះ បាន​ស​បញ្ជាក់​ពី​ភាព​មិន​ស្មោះត្រង់​របស់​សហជីព​ទៅកាន់​សមាជិក​ខ្លួន ខណៈ​អង្គការ​វិជ្ជាជីវៈ​ទាំងអស់ គឺជា​អ្នក​ដែល​ការពារ​សិទ្ធិ និង​ការ​រំលោភបំពាន​មក​លើ​កម្មករ។

ទន្ទឹម​នេះ លោក​បណ្ឌិត បាន​ជំរុញ​ឱ្យ​សហជីព​ដែល​មិន​បង្ហាញ​ពី​តម្លាភាព​ជូន​កម្មករ គួរ​សម្ដែង​ភាព​ស្មោះត្រង់​ជូន​កម្មករ-និយោជិត ជា​ជន​ស្លូតត្រង់ និង​គួរ​បង្វែរ​ថវិកា​នៅសល់​ក្រោយ​ប្រតិបត្តិការ​មក​កម្មករ​វិញ​ក៏​ល្អ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម