Connect with us

ព័ត៌មានជាតិ

អ្នកតាមដានបញ្ហាសង្គម ស្នើឲ្យបន្តអនុវត្តអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីណាប្រព្រឹត្តអំពើប៉ះពាល់ប្រយោជន៍រដ្ឋ និងប្រជាជន

បានផុស

នៅ

អ្នកតាមដានបញ្ហាសង្គម ស្នើឲ្យបានស្នើឲ្យរាជរដ្ឋាភិបាល បន្តអនុវត្តដោយម៉ឺងម៉ត់នូវអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីរូបណាដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ ប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បន្ទាប់ពីរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ  បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប ដោយសារប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានបញ្ហាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប ជាការអនុវត្តដ៏ត្រឹមត្រូវ​តាមអភិក្រមទី ៥ គឺ “ការវះកាត់” របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីអាណត្តិមុន និងបន្តដល់អាណត្តិទី ៧នេះ។ លោកចាត់ទុកថា នេះសារក្រើនរំលឹកមួយដល់អាជ្ញាធរផ្សេងទៀត ដែលធ្លាប់ប្រព្រឹត្តអំពើខុសឆ្គង ត្រូវប្រញាប់កែប្រែខ្លួន ហើយប្រសិនបើមិនការកែប្រែទេ អាចនឹងមានជោគវាសនាដូចអភិបាលក្រុងកែប ដែរ។

លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា «ប្រសិនបើមានការរំលោភអំណាច មានការធ្វើឲ្យខូចនូវផលប្រយោជន៍ជាតិ ផលប្រយោជន៍រួម រួមទាំងធ្វើឲ្យប្រជាពលរដ្ឋអស់សេចក្ដីទុកចិត្ត ធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត ខ្ញុំគិតថា ការអនុវត្តនូវអភិក្រមទី ៥ ដែលយើងហៅថា “ការវះកាត់” ហ្នឹង គឺជារឿងចាំបាច់ដែលត្រូវធ្វើ»។

យ៉ាងណាក៏ដោយ អ្នកតាមដានបញ្ហាសង្គមរូបនេះ លើកឡើងដែរថា ការប្រើអភិក្រមទី ៥ “ការវះកាត់” នេះ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ម៉ត់ចត់ និងស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ។ ប្រសិនបើស៊ើបអង្កេតឃើញថា អាជ្ញាធរជាបុគ្គលណាមួយដែលណាមួយ ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរហើយ គឺត្រូវតែមានការ “ការវះកាត់”។

បន្ថែមលើនេះ លោកបណ្ឌិត ឈត ប៊ុនថង បានស្នើឲ្យរាជរដ្ឋាភិបាលបន្តអនុវត្តដោយម៉ឺងម៉ត់នូវអភិក្រមទី ៥ គឺ “ការវះកាត់” ចំពោះមន្ត្រីរូបណាដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ ដើម្បីធ្វើឲ្យយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។

លោកថា «តាមការយល់ឃើញរបស់ខ្ញុំទេ ការអនុវត្តអភិក្រមទី ៥ គឺការវះកាត់ហ្នឹង សូមបន្តធ្វើដូចភ្លៀងរលឹម មានន័យថា បន្តធ្វើតទៅទៀតចំពោះបុគ្គលទាំងឡាយណាដែលជាអាជ្ញាធរ ហើយបានប្រព្រឹត្តខុស គួរតែបន្តធ្វើដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋហ្នឹង មានជំនឿទុកចិត្ត ធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ប្រជាពលរដ្ឋរស់នៅដោយសុខដុម រកស៊ីដោយសុខស្រួល ហើយអាជ្ញាធរដែនដីនីមួយៗហ្នឹងក៏កិត្តិយស ការគោរព សេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ»។

សូមជម្រាបថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច មានការចាំបាច់ត្រូវអនុវត្តអភិក្រមទី ៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបន្ថែមថា «ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី ១ រហូតដល់ទី ៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥»។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី ៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

លោក ត្រាំ៖ មេ​ដឹក​នាំ​អ៊ុយក្រែន មិន​ចង់​ឲ្យ​បក្ស​សាធារណរដ្ឋ​របស់​លោក​ឈ្នះ​ឆ្នោត

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អេក្វាទ័របន្ថយ​​​​ការ​ផ្គត់ផ្គង់​ថាមពលអគ្គិសនីពាក់កណ្តាលប្រទេស ខណៈ​ប្រឈម​គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ផលិតកម្មស្ករសថៃ​ ធ្លាក់​ចុះជាង​​ ២០ ភាគរយ ​ក្នុងឆ្នាំ​ប្រមូលផល​ ២០២៣ និង ២០២៤

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​អតីត​រដ្ឋមន្ត្រី​​​ដឹកជញ្ជូន​សិង្ហបុរី​​សារភាព​កំហុស​នៅ​មុខ​តុលាការ​កំពូល​​

ព័ត៌មានជាតិ២៨ នាទី មុន

សម្ដេច ឃួន សុដារី៖ការទូតសភាកម្ពុជា-ចិន មានសន្ទុះខ្លាំងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម