ព័ត៌មានអន្ដរជាតិ
ចិន តែងតាំងកូនប្រុសសំណព្វចិត្តរបស់អតីតប្រធានាធិបតី ហ៊ូ ជីនតាវ ជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិល
រដ្ឋាភិបាលចិនប្រកាសតែងតាំងកូនប្រុសតែម្នាក់គត់របស់អតីតប្រធានាធិបតី ហ៊ូ ជីនតាវ (Hu Jintao) ឲ្យកាន់មុខតំណែងជាអនុរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការស៊ីវិល ។ នេះយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៧ ខែមករានេះ ។
លោក Hu Haifeng បច្ចុប្បន្នមានវ័យ ៥១ ឆ្នាំត្រូវបានក្រុមប្រឹក្សារដ្ឋចិនកាលពីថ្ងៃអង្គារប្រកាសតែងតាំងឲ្យកាន់តំណែងជាអនុមន្ត្រីទទួលបន្ទុកផែនកិច្ចការស៊ីវិល ហើយលោកក៏ជាមន្ត្រីវ័យក្មេងជាងគេបំផុតផងដែរក្នុងជួររដ្ឋាភិបាលចិនដែលឡើងអង្គុយលើកៅអីមួយនេះ ។
កើតក្នុងខែវិច្ឆិកា ឆ្នាំ១៩៧២ លោក Hu Haifeng បានចូលប្រឡូកក្នុងឆាកនយោបាយប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនិស្តដ៏ធំមួយក្នុងឆ្នាំ ២០១២ ហើយក៏ជាវិនាទីដែលលោកត្រូវបានសម្រេចជ្រើសរើសឲ្យក្លាយជាអនុប្រធានបក្សប្រចាំទីក្រុង Jiaxing នៅក្នុងខេត្ត Zhejiang ។
កាន់តំណែងបាន ៦ ឆ្នាំ ពោលនៅឆ្នាំ ២០១៨ លោក Hu Haifeng បានចូលបម្រើការជាប្រធានបក្សកុម្មុយនីស្តនៅទីក្រង Lishui ដែលជាទីក្រុងមួយទៀតរបស់ខេត្ត Zhejiang ខណៈអំឡុងកាន់កិច្ចការនាពេលនោះ កូនប្រុសសំណព្វចិត្តតែម្នាក់គត់របស់លោក Hu Jintao រូបនេះថែមទាំងទទួលបានការកោតសរសើរជាសាធារណៈពីសំណាក់លោកប្រធានាធិបតី Xi Jinping ចំពោះការអភិវឌ្ឍន៍វិស័យបៃតងរបស់ទីក្រុង ។
ស្របពេលជាមួយគ្នានេះ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ការបង្ហាញខ្លួនជាលើកដំបូងរបស់លោក Hu Haifeng គឺស្របពេលដែលឪពុករបស់គាត់លាលែងពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន និងបន្តកាន់មុខតំណែងមួយនេះដោយលោកប្រធាន Xi Jinping ។
ចាប់តាំងពីលេចវត្តមាននោះមក ដំណើរនៃវិថីជីវិតរបស់លោក Hu Haifeng ត្រូវបានគេតាមដានមិនប៉ព្រិចភ្នែកឡើយ ក្រោយពេលដែលឪពុករបស់លោកបានបាត់ដំណឹងសូន្យឈឹង ជាពិសេសគឺចាប់តាំងពីត្រូវអង្គរក្សក្រៀកចេញពីពិធីបិទសមាជបក្សកុម្មុយនីស្តកាលពីឆ្នាំ ២០២២ ខណៈយោងតាមសារព័ត៌មានធំៗនៅចិនរាយការ៍ថា គឺដោយសារតែបញ្ហាសុខភាព ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា