ព័ត៌មានជាតិ
អ្នកតបណ្ដាញទឹកជីកផ្លូវហើយ ទុកចោលមិនធ្វើឱ្យស្អាតដូចដើម
អ្នកធ្វើដំណើរប្រតិកម្ម និងក្រុមមនុស្សជីកផ្លូវ តបណ្តាញទឹកស្អាតបង្កឲ្យខូចផ្លូវរួចទុកចោល។ វាជាទម្លាប់របស់ក្រុមមនុស្សមួយចំនួនតូចដែលគេដឹងថា ក្រុមការងារមកពីស្ថាប័នរដ្ឋាករទឹកបានជីកកកាយផ្លូវដ៏រលោងស្អាតដើម្បីតបណ្ដាញទឹកស្អាតប៉ុន្តែពេលជីកកកាយរួចគឺគ្រាន់តែកាយដីលុបពីលើដោយពុំបានអ៊ុតបេតុងឲ្យល្អដូចដើមវិញឡើយ។
ជាក់ស្តែងលើផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិ អូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានក្រុមជំនាញតបណ្តាញទឹកស្អាតបានចុះមកកាត់ផ្លូវបេតុងឆ្អឹងដែកដើម្បីតបណ្តាញទឹកស្អាតពេលតបណ្តាញរួចបែរជាគ្រាន់តែកាយដីលុបរួចចេញទៅបាត់។
តាមប្រភពពីបងប្រុស សុន សុជាតិ រស់នៅសង្កាត់ព្រែកប្រាបានឲ្យដឹងថា វាមិនគួរឲ្យមានមនុស្សមកជីកកាត់ផ្លូវរួចទុកចោលដែលបង្កឲ្យអ្នកធ្វើដំណើរបើកបរយានយន្តធ្លាក់ជង្ហុកជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ហើយសកម្មភាពបំផ្លាញផ្លូវបែបនេះគឺតែងតែឃើញញឹកញាប់ណាស់។
ទាក់ទិនទៅនឹងករណីជីកផ្លូវបេតុងបង្កឲ្យខូចខាតនេះលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅទទួលបន្ទុកសាធារណការ និងធ្វើការស្នើសុំទៅអង្គភាពរដ្ឋាករទឹកឲ្យមកជួសជុលផ្លូវដែលជីកតបណ្តាញទឹកឲ្យល្អស្អាតដូចដើមវិញ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan