Connect with us

KPT+

ជំនាន់ឆ្នាំ ១៩៩៦ ដល់ ២០១០ នៅ វៀតណាម មនុស្សស្រីជាអ្នកនាំមុខ​សុំបុរសរៀបការ

បានផុស

នៅ

សារព័ត៌មាន VietNam News ថ្មី​ៗ​នេះ​បាន​ចុះ​ផ្សាយ​ពី​និន្នាការ​ថ្មី​មួយ ដែល​ចាប់​ផ្តើម​ពី​អ្នក​ជំនាន់​ថ្មី Generation Z ​ដែល​កើត​ចន្លោះ​​ពី​ឆ្នាំ​ ១៩៩៦ ​ដល់​ ២០១០ ឬ​ហៅ​ថា​​អ្នក​យុគ​​សម័យ​ឌីជីថល​ ដែល​មាន​នារី​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​​ស្នើ​សុំ​ខាង​បុរស​​ដើម្បី​រៀប​ការ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ដដែល​នេះ​បាន​បង្ហាញ​ពី ​បទ​ពិសោធ​នៃ​​គូ​ស្នេហា ​២ ​គូ ដែល​មាន​នារី​ជា​អ្នក​សុំ​ភាគី​បុរស​រៀប​ការ​មុន​។ ឧទាហរណ៍​ជាក់​ស្តែង​ កញ្ញា Thu Sang វ័យ ​២៧ ​ឆ្នាំបាន​ចែក​រំលែក​បទ​ពិសោធ​ថា កញ្ញា​គឺ​ជា​អ្នក​សុំ​ទៅ​មិត្ត​ប្រុស​រៀប​ការ​ផ្ទាល់​ ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​ខួប​នៃ​ទំនាក់​ទំនង​ក្តី​ស្រលាញ់​របស់​ពួក​គេ​។

“មិត្ត​ប្រុស​ខ្ញុំ​​ពិត​ជា​ភ្ញាក់​ផ្អើល​​ដែរ តែ​វា​ពិត​ជា​ធូរ​ស្រាល​ក្នុង​ខួរ​ក្បាល​មែន​ទែន។ ពេល​មុន ខ្ញុំ​តែង​ត្រូវ​បាន​បង្រៀន​ថា មនុស្ស​ស្រី មិន​គួរ​ចេញ​មុខ​មុន​ទេ​ក្នុង​រឿង​ស្នេហា​នេះ ជា​មួយ​​គ្នា​នេះ ពួក​យើង​បង្រៀន​ឲ្យ​ចេះ​​រង់​ចាំ និង​មិន​បង្ខំ​”។ នេះ​បើ​​តាម​សម្តី​​របស់​​កញ្ញា Sang ប្រាប់​សារព័ត៌មាន​។

រូបតំណាង

កញ្ញា Thu Sang មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​មិត្ត​ប្រុស​របស់​នាង​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​ហើយ ​នាង​​​គិត​ថា​​​វា​ជា​វេលា​សម​ស្រប​មួយ ហើយ​នាង​អាច​ធ្វើ​រឿង​នេះ​បាន ដោយ​មិន​ចាំ​បាច់​​រង់​ចាំ​​​មិត្ត​ប្រុស​​របស់​នាង​ធ្វើ​មុន​។

“ឆ្នាំ​ក្រោយ​​​វា​ដល់​ពេល​ល្មម​ដែល​ពួ​កយើ​ង​រៀប​ការ ហើយ​ខ្ញុំ​គិត​ថា វា​ពិត​ជា​រឿង​​អនុស្សាវរីយ៍​គួរ​ឲ្យ​ចង​ចាំ ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​​ចាប់​ផ្តើម​មុន (សុំ​រៀប​ការ)។ ជា​សំណាង​ល្អ​មែន អ្វី​ៗ​ទៅ​រលូន​ល្អ ដូច​​ការ​គិត​របស់​ខ្ញុំ ហើយ​​ឥលូវ​ពួក​យើង​ត្រៀម​រៀប​ចំ​អាពាហ៍​ពិពាហ៍​ ហើយ​ក៏​​មាន​ការ​គាំ​ទ្រ​កក់​ក្តៅ​ពី​គ្រួសារ​ពួក​យើង​ផង​ដែរ​”។ កញ្ញា Sang បាន​បញ្ជាក់​។

អ្នក​រៀប​ចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​ម្នាក់​ឈ្មោះ Tuan Ngoc វ័យ​២៨​ឆ្នាំ បាន​និយាយ​ថា សព្វ​ថ្ងៃ​នេះ​នៅ​វៀត​ណាម អ្នក​សុំ​រៀប​ការ​ជា​នារី​ដូច​ Sang គឺ​មាន​ចំនួន​ច្រើន​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៣ ដល់​ពេល​នេះ ក្រុម​របស់​ Ngoc ទទួល​រៀប​ចំ​សេវាកម្ម​​​កម្ម​វិធី​អាពាហ៍​ពិពាហ៍ ខួប​​ចំណង​ស្នេហ៍ ស្នើ​សុំ​រៀប​ការ​របស់​គូ​ស្នេហ៍​ជា​ច្រើន​រយ​គូ ដែល​ក្នុង​នោះ​ក៏​មាន​នារី​ជា​អ្នក​សុំ​រៀប​ការ​ក៏​មាន​ច្រើន​​​ផង​ដែរ​ ។

“មនុស្ស​ស្រី​​ជា​ច្រើន លែង​រង់​ចាំ​នរណា​ម្នាក់​ទៀត​ហើយ ដើម្បី​មក​​សម្រេច​លើ​ជីវិត​របស់​ពួក​គេ​។ ពួក​ផ្លាស់​ប្តូរ​ ហើយ​ពួក​យើង​ក៏​ត្រៀម​ផ្តល់​សេវាកម្ម​ជួយ​​ពួក​គេ​​ឲ្យ​បាន​ឥត​ខ្ចោះ​ផង​ដែរ។ ភាគ​ច្រើន​ពួក​គេ​ជា​ អ្នកមាន​​ភាព​​ល្បី​​លើ​បណ្តាញ​សង្គម ហើយ​​កម្មវិធី​ពួក​គេ​ក៏​ត្រូវ​ថត​ចង​ក្រង​ជា​អនុស្សាវីរយ៍​​ទុក​ជា​ពិសេស​ផងដែរ ​។ Ngoc បាន​បន្ថែម​ ។

រូបតំណាង

ដោយឡែកកញ្ញា​ Ong Anh វ័យ ​២៨ ​ឆ្នាំ ដែល​ត្រៀម​រៀប​ចំ​សុំ​ភាគី​ខាង​ប្រុស​រៀប​ការ​ដែរ​នោះ ក៏​បាន​ចែក​រំលែក​ថា នាង​​មិន​​ខ្វល់​ខ្វាយ​ច្រើន​ទេ​​ចំពោះ​សង្គម​ដែល​គិត​មក​លើ​នាង។ អ្វី​ដែល​នាង​គិត​គឺ បុរស​ដែល​នាង​ស្រលាញ់​មិន​បដិសេធ​ក្តី​ស្នេហា​របស់​នាង​ ក្នុង​​ការ​សុំ​ជា​ដៃ​គូ​ជីវិត​១០០​ឆ្នាំ​។

សម្រាប់​​និន្នាការ​ខាង​លើ​នេះ អ្នក​ចិត្ត​វិទ្យា​​វៀត​ណាម Tran Huong Thao លើក​ឡើង​ថា ចំនួន​​កើន​ឡើង​ដែល​ស្រ្តី​សកម្ម​ក្នុង​ការ​ស្នើ​សុំ​ដៃ​គូ​រៀប​ការ គឺ​ជា​សញ្ញា​សមភាព​យេនឌ័រ​​បាន​ប្រសើរ​ឡើង​នៅ​ប្រទេស​វៀត​ណាម។ ក្នុង​ន័យ​នេះ គឺ​សង្គម​បាន​ទៅ​ដល់​ចំនុច​មួយ​នៃ​ការ​យល់​ដឹង​អំពី​សេចក្តី​សុខ​របស់​​ខ្លួន និង​សិទ្ធិ​ដើម្បី​ការពារ​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ៗ​៕

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម