ព័ត៌មានជាតិ
លោក សុខ សូសិលា អំពាវនាវភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់នៅតំបន់រមណីយដ្ឋានអង្គរ ឱ្យបានច្រើន
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើនិងហេដ្ឋារសម្ព័ន បានអំពាវនាវឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ឱ្យបានកាន់តែច្រើន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើនិងហេដ្ឋារសម្ព័នរូបនេះ បានឱ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ ផ្លូវកង់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចាប់ផ្តើមសង់នៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់លេងកម្សាន្ត និងមានប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ក្នុងនោះក៏មានឆ្លងស្ទឹងចំនួន ៤ទីតាំងដែរ។

ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម ៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវ ឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះ មានទទឹង ២.៥ម៉ែត្រ និងបណ្ដោយ ៦៥ម៉ែត្រ។ ចំណែក ស្ពានកង់ ៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់ ២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ កាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេស កាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ។

ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ បន្ថែមពីនេះ លោកក៏បានសំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណង ដើម្បីសុខភាព ប្ដូរបរិយាកាសថ្មី។ លោកថា៖ «ការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនាប្រាំងប្រាសាទ ឬសិក្សាពីធម្មជាតិនៅជុំវិញ ជាពិសេស បានលុបបំបាត់នៅផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទផងដែរ»៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ