Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា ការគំរាមប្រើកម្លាំងលើ តៃវ៉ាន់ មិនមែនសំដៅដល់ប្រជាជនកោះនេះ​ឡើយ

បានផុស

នៅ

ជំហររបស់រដ្ឋាភិបាលចិនដែលថានឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួន គឺសំដៅលើការជ្រៀតជ្រែកពីបរទេស និងការបំបែកខ្លួនមួយចំនួនតូចមិនមែនសំដៅដល់ប្រជាជនតៃវ៉ាន់នោះទេ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា បានបោះឆ្នោតជ្រើសរើសលោក Lai Ching-te​​​ របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ធ្វើជាប្រធានាធិបតី ខណៈដែលប្រទេសចិនចាត់ទុករូបលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ ដោយសារតែអនាគតប្រធានាធិបតីរូបនេះ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ។

យោងតាមការអត្ថាធិប្បាយរបស់លោក Chen Binhua អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា លទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់មិនផ្លាស់ប្តូរការពិតដែលថា កោះនេះជារបស់ចិននោះទេ ហើយនៅទីបំផុតនឹងត្រូវបានបង្រួបបង្រួម ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា សាធារណមតិទូទៅនៅតៃវ៉ាន់ចង់បានសន្តិភាព មិនមែនសង្រ្គាមនោះទេ ប្រសិនបើគណបក្ស DPP មិនប្រែចិត្ត ហើយបន្តទៅមុខទៀតដើម្បីស្វែងរកឯករាជ្យនោះ វានឹងរុញច្រានតៃវ៉ាន់ឲ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ជាមិនខាន ។

ជាចុងក្រោយ រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់ថា ខ្លួនមានឆន្ទៈផ្តល់កន្លែងសម្រាប់ការចរចារបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ហើយការចរចារនេះអាចកើតឡើងបាន លុះត្រាតៃវ៉ាន់ទទួលស្គាល់ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺជាផ្នែកនៃចិនតែមួយ ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម