Connect with us

សន្តិសុខសង្គម

ថៃបាញ់ពលរដ្ឋខ្មែរ​ម្នាក់​រងរបួស ពេលចូលឆ្លុះសត្វឆ្លង​ដែនពេលយប់

បានផុស

នៅ

បុរសរងគ្រោះម្នាក់ក្នុងចំណោមបក្សពួក ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តទាំងយប់​ខណៈពួកគេទាំង ៣ នាក់ នាំគ្នាដើរកាត់ព្រៃដើម្បីឆ្លុះបរបាញ់សត្វនាពេលយប់ ហើយបានជ្រុលចូលទៅក្នុងដីថៃធ្វើឲ្យទាហានថៃបាញ់សំដៅមកតែម្ដង​។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យ​ដឹង​ថា នៅវេលាម៉ោងពីររំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២៤ មានប្រជាពលរដ្ឋចំនួន ៣ នាក់ ដែលជាអ្នករស់នៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង បាននាំគ្នាដើរឆ្លុះសត្វក្នុងព្រៃដើម្បីបរ​បាញ់​ដោយប្រើប្រាស់អាវុធកែច្នៃ (កាំភ្លើងស្នប់បាញ់គ្រាប់កង់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះនៅពេលដែលជនរងគ្រោះ​ទាំង ៣ នាក់ទៅដល់ត្រង់ចំណុចព្រំប្រទល់វរៈការពារព្រំដែនគោកលេខ ៣១០ និង វរ:ព្រំដែនគោកលេខ ៨២៣ ស្ថិតក្នុងភូមិវរ:ជ័យ ឃុំសំឡូត ស្រុកសំឡូត ក៏បានឆ្លងដែនចូលទៅក្នុងទឹកដីថៃដែលទីនោះស្ថិតក្នុងភូមិសាស្ត្រឃុំដានជុំផុន ស្រុកបររ៉ៃ ខេត្តត្រាត ក៏ស្រាប់តែភាគីថៃប្រើប្រាស់អាវុធបាញ់ជាច្រើនគ្រាប់ធ្វើឲ្យម្នាក់រងរបួស ហើយក៏បាននាំគ្នារត់បន្តមកកាន់ទឹកដីខ្មែរវិញ ព្រមទាំងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបងទាំងយប់។

ជនរងគ្រោះដែលរងការបាញ់ប្រហារពីភាគីថៃនោះមានឈ្មោះ កែវ ហៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែអណ្ដូង ក្នុងឃុំសំឡូត។

បើតាមការលើកឡើងពីអ្នកច្បាប់មួយចំនួនបាននិយាយថាការចុះហត្ថលេខារវាងភាគីទាំងពីរ កម្ពុជាថៃ លើ MOU កាលពីឆ្នាំ ២០០១ គឺភាគីថៃមិនបានគោរពលើកិច្ចព្រមព្រៀងនេះឡើយ បើទោះបីជាមានបទល្មើសប៉ុណ្ណឹងក្តី ក៏មិនគួរណាភាគីថៃប្រើប្រាស់អាវុធបាញ់ទៅលើពលរដ្ឋស្លូតត្រង់បែបនេះឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម