Connect with us

ព័ត៌មានជាតិ

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សាធារណការ ៥ រូប ​ទទួល​ខុសត្រូវ​តាមដាន​គុណភាព​ការដ្ឋាន​ផ្លូវជាតិ​ ៦ ខ្សែ

បានផុស

នៅ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចំនួន ៤ រូប ទទួល​បានការ​ចាត់តាំង​ទទួល​ខុស​ត្រូវ​លើ​ការ​ចុះ​តាមដាន​ត្រួត​ពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​ចំនួន ៤ ខ្សែ ដែល​កំពុង​ដំណើរការ​ស្ថាបនា ដើម្បី​ធានា​បាន​ទាំង​គុណភាព​និង​ការ​អនុវត្ត​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ជា​នាយក​ទទួល​ខុសត្រូវ​លើ​ការដ្ឋាន​កំណាត់​ផ្លូវ​ជាតិ​លេខ ៤៨ នៅ​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជាតិ​លេខ ៤៨ ស្ថាបនា​​ដោយ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ​​ចាប់​ពី​បំបែកផ្លូវជាតិលេខ ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់​ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។

ដោយ​បើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ផ្លូវនេះ​​មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល​ដោយ​បេតុងកៅស៊ូ (AC) ​​សាងសង់​ក្រោម​​ទឹក​ប្រាក់​ប្រមាណ​ ៧៨ លានដុល្លារ។ គិតត្រឹមថ្ងៃ​ចុង​ឆ្នាំ ២០២៣ សម្រេចការសាងសង់បានប្រមាណ ៤០%។

ដោយ​ឡែក​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម ស្ថិត​នៅក្រោមការ​គ្រប់គ្រង​របស់​លោក​ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ ៧ ត្រូវ​សាងសង់​ពង្រីកពី ២ គន្លងទៅ ៤ គន្លង លើ​ប្រវែង​ផ្លូវ​ជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់​គល់​ស្ពានគីស្សូណា។

យោងតាមការ​សិក្សា ​ស្ថានភាព​នៃ​ខ្សែផ្លូវនេះមានភាពស្មុគស្មាញខ្លាំង ដែលអាច​ជះឥទ្ធិពលដល់ផែនការវឌ្ឍនភាពទាំងមូលរបស់គម្រោង។ 

ដោយឡែក លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគ្រប់គ្រងគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣។

ផ្លូវជាតិលេខ ៣៣ បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវ​នេះមានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វឌ្ឍនភាពនៃ​គម្រោងបានសម្រេចលទ្ធផលការងារជិត ៤០%។

នៅលើកំណាត់ផ្លូវជាតិលេខ ១០ ដែលជា​ផ្លូវប្រវត្តិ​សាស្រ្ត​ថ្មី​ភ្ជាប់ទឹកដី​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និងកោះកុង​ ទទួល​បន្ទុក​តាមដានត្រួតពិនិត្យ​​​ដោយ​លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៧,៦៩៧ គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃ​ខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង។ វឌ្ឍនភាព​ការងារ​មកដល់​ពេលនេះ សម្រេចបានជាង ៧០% និង​​អាច​បញ្ចប់​ទាំង​ស្រុង​នៅ​អំឡុង​ឆ្នាំ ២០២៥។

ក្រៅពីផ្លូវជាតិលេខ ១០ លោក បុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏​ជាទទួលបន្ទុក​ដឹកនាំ​ជា​ប្រធានគម្រោង​សាងសង់​ផ្លូវជាតិលេខ៧១C។

ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវ​ជាតិ​លេខ ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម គឺជាខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍មមាញឹកនិងការតភ្ជាប់ដ៏សំខាន់។

ផ្លូវជាតិដ៏សំខាន់នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងគ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress) ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ចំនួន ១១០លានដុល្លារអាមេរិក ដោយគ្រោងនឹងអនុវត្តចំនួន ០៨ ឆ្នាំ (២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ​និង​ដឹកជញ្ជូន បាន​ចាត់វិធានការ​ពង្រឹង​​តាមដានជាប់ជាប្រចាំ​នៅរាល់ការដ្ឋាន​ស្ថាបនា​ផ្លូវដើម្បីធានាគុណភាព​​ស្រប​តាមស្តង់ដា​​បច្ចេកទេស ខណៈ​កន្លង​ទៅធ្លាប់​មាន​ក្រុមហ៊ុន​សាងសង់មួយ​ចំនួនអនុវត្ត​ខុស​បច្ចេកទេស​ត្រូវ​បាន​ព្រមាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ទៀត​ផង។

កាល​ជំនាន់លោក ស៊ុន ចាន់ថុល កាន់​ជា​រដ្ឋមន្រ្តី លោក​ក៏តែងតែ​ក្រើន​​រំលឹក​​ឲ្យក្រុមហ៊ុន​សាងសង់​​យកចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​គុណភាព​​សាងសង់​​​ និង​ប្រកាស​លែង​ទទួល​ផ្លូវ​ធ្វើ​មុខ​ខូចក្រោយ ធ្វើ​ក្រោយ​ខូចមុខ​​តទៅ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម