កីឡា
Barcelona និង Atletico ប្រជែងគ្នាក្នុងការនាំយក Kalvin Phillips របស់ Man City
ក្លិប Barcelona និង Atletico ក្នុងក្របខណ្ឌ La Liga កំពុងប្រជែងជាមួយក្លិបផ្សេងទៀត ក្នុងការនាំយកខ្សែបម្រើ Kalvin Phillips របស់ក្លិបមេឃខៀវ Manchester City។
អនាគតរបស់ខ្សែបម្រើ Phillips មិនទាន់ច្បាស់លាស់ឡើយ ខណៈកីឡាករសញ្ជាតិអង់គ្លេសរូបនេះធ្លាប់ត្រូវបានគេចាត់ទុកជាខ្សែបម្រើដ៏ឆ្នើមមួយរូបនៅក្របខណ្ឌ Premier League អំឡុងលេងឲ្យក្លិប Leeds United មុនពេលផ្ទេរ Man City។ យ៉ាងណាពេលនេះ Phillips ត្រូវបាន Man City បើកភ្លើងខៀវដោយអនុញ្ញាតឲ្យក្លិបផ្សេងខ្ចីជើង។ នៅក្នុងខែមករានេះ មានក្លិប Newcastle United, Juventus និង West Ham United បានចាប់អារម្មណ៍នាំយករូបគេ។
ប៉ុន្តែថ្មីៗ មានក្លិបអេស្ប៉ាញ២ត្រូវបានគេរំពឹងថា មានភាគរយខ្ពស់ក្នុងការនាំយក Phillips។ យោងតាមរបាយការណ៍ពី Matt Law របស់កាសែត Daily Telegraph បង្ហាញថា ក្លិបអ្នកមានបុណ្យ Barcelona និង Atlético កំពុងចូលរួមក្នុងប្រជែងនាំយកកីឡាករវ័យ២៨ឆ្នាំនៅខែមករានេះ។ បច្ចុប្បន្នមានក្លិបយ៉ាងហោចណាស់ចំនួន៦ កំពុងចង់បានរូបគេ។
ទោះបីយ៉ាងណាក្ដី សាមីខ្លួនមិនចង់ចេញទៅក្លិបនៅក្រៅប្រទេសទេ ដោយសាររូបគេចង់លេងនៅក្លិបអង់គ្លេសដែលជាទឹកដីកំណើតរបស់ខ្លួន។ ក្រោយចូលរួមជាមួយ Man City រូបគេមិនសូវមានឱកាសបង្ហាញខ្លួនទេគិតចាប់ទាំងពីឆ្នាំ២០២២ ដោយលេងបានតែ១៦ប្រកួតប៉ុណ្ណោះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ onefootball
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ