Connect with us

កីឡា

ការដាក់កីឡាករបរទេសលេងក្នុងពានសម្ដេច តេជោមានផលល្អច្រើន

បានផុស

នៅ

ក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ក្នុងរដូវកាលនេះមានកំណែទម្រង់ថ្មី ដោយអនុញ្ញាតឲ្យកីឡាករបរទេសចូលលេង​ដែល​ជាហេតុធ្វើឲ្យការប្រកួត​ប្រជែង​ខ្លាំង និង​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា ​បានមើលឃើញពីចំណុចវិជ្ជមានជាច្រើន ក្នុងការធ្វើកំណែទម្រង់ថ្មីមួយនេះ។ លោកគិតថា វាជាឱកាស​ថ្មីមួយ​ទៀត​សម្រាប់​កីឡាករកម្ពុជាដែលអាចរកសូត្រពីកីឡាករបរទេស និងស្វែងរកចំណុចចន្លោះប្រហោងរបស់ខ្លួន​ដើម្បី​ប្រជែង​ឱកាស​បង្ហាញ​ខ្លួន​លើ​ទី​លាន។

លោក ភា សុភ័ត្រ្តា បានប្រាប់«កម្ពុជាថ្មី»ថា ៖«នេះជាកំណែទម្រង់ដ៏ល្អបំផុត ដើម្បីឲ្យក្រុមក៏ដូចជាកីឡាកររបស់កម្ពុជាយើង​ទទួលបាន​ឱកាស​​នៃការប្រកួតប្រជែងក្នុងព្រឹត្តការណ៍ធំៗ​​ក្នុងស្រុកបែបនេះដែលមានទាំងកីឡាករ​បរទេស​ចូលរួម។ នេះ​គឺ​ដើម្បីពង្រឹងកីឡាករយើងឲ្យមាន​សមត្ថភាព​កាន់​តែ​ខ្ពស់ ក្នុងការប្រជែង​លើ​ឆាកអន្តរជាតិ ទាំងការប្រកួតនៅក្រុមជម្រើសជាតិ និងក្លិបអាជីព»។

ជាក់ស្តែងបើ​ក្រឡែក​​មើលការប្រកួតរវាងក្រុមកំពង់ចាមជាមួយក្រុមវិសាខាក្នុង​ជើង​ទី​១​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា វិសាខាបាន​ដាក់​កីឡាករ​បរទេស​២រូប​គឺ​កីឡាករ Ezzejjari ជម្រើសដំបូង និង​ត្រូវ​បាន​ប្តូរជំនួយដោយកីឡាករ Jonata នៅនាទី៦២ ប៉ុន្តែ​លទ្ធផល វិសាខា យកឈ្នះក្រុមខេត្ត​កំពង់ចាម​ត្រឹម​ ៣-១ ទាំង​ក្រុមខេត្តមួយនេះមិនមានកីឡាករបរទេស។

ទោះបីមិនទទួលបានលទ្ធផលមិនល្អមែន ប៉ុន្តែកីឡាកររបស់ក្រុមកំពង់ចាម អាចមានឱកាស​បង្ហាញសមត្ថភាពនៅលើទីលានប្រកួតប្រជែងជាមួយកីឡាករបរទេស និង​ជា​បទ​ពិសោធថ្មីមួយសម្រាប់​កីឡាករ​តាម​បណ្តា​ខេត្ត។ សរុបមកការដាក់កីឡាករបរទេសឲ្យចូលរួមក្នុងការប្រកួតថ្នាក់​ជាតិ​គឺជារឿងល្អ ជាការផ្ដល់ឱកាស​ឲ្យកីឡាករដែលកំពុងលេង​លីគ​ទី២​និងលេង​តាម​ខេត្ត​បាន​អភិវឌ្ឍ​ខ្លួន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម