ព័ត៌មានជាតិ
សម្ដេចធិបតី៖ តួនាទីបារាំងជាស្ថានិកសន្និសីទទីក្រុងប៉ារីស បានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា
នៅចំពោះមុខ លោក Emmanuel Macron ប្រធានាធិបតីបារាំង, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា ចងចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្ដីពីកម្ពុជា ឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិចាប់ពីឆ្នាំ១៩៩១រហូតមកដល់បច្ចុប្បន្ន។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នា នៅថ្ងៃទី១៨ ខែមករា នាវិមានប្រធានាធិបតី Elys’ee ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។

សម្ដេចធិបតី បានបន្ថែមថា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គឺបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីនៃកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនប្រធានាធិបតីបារាំងថា កម្ពុជាមានជំហរយ៉ាងច្បាស់លាស់ក្នុងការពួនជ្រុំ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ តាមរយៈទស្សនកិច្ចផ្លូវការនាពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានរំពឹងថា សម្ដេចផ្ទាល់ និងលោក Emmanuel Macron អាចជជែកគ្នានៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពក្នុងការលើកតម្កើងកម្រិតនៃសហប្រតិបត្តិការរវាងភាពជាដៃគូរនៃប្រទេសទាំងពីរ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនប្រធានាធិបតីបារាំងថា ទំនាក់ទំនងកម្ពុជា បារាំង ពិតជាសារៈសំខាន់ ហើយអ្វីដែលសំខាន់ និងចាំបាច់ គឺទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា វិស័យឯកជន ប្រៀបបាននឹងឈាមក្រហមចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា បារាំង។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក Emmanuel Macron ថាកម្ពុជាចង់ឃើញទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងទ្វេរដង។ ស្របជាមួយគ្នានេះ នៅទល់មុខលោក Emmanuel Macron មេដឹកនាំកម្ពុជា សង្ឃឹមរដ្ឋាភិបាលបារាំង នឹងជួយជំរុញឱ្យវិស័យឯកជនបង្កើនការវិនិយោគឱ្យបានកាន់តែច្រើន។
ជាចុងក្រោយ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យបារាំងទទួលបានជោគជ័យ ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក កីឡាប៉ារ៉ាអូឡាំពិក និងជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ សម្ដេចក៏បានអរគុណដល់បារាំង ក្នុងការបដិសណ្ឋារកិច្ចជូនសម្ដេច ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការ និងអរគុណដល់ផ្ដល់ការគាំទ្រចំពោះបេក្ខភាពកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីឆ្នាំ២០២៦៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ