Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក មិនអាចបញ្ឈប់ក្រុមហ៊ូធី ពីការវាយប្រហារកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម បានទេ

បានផុស

នៅ

ទោះសហរដ្ឋអាមេរិក បើកប្រតិបត្តិការវាយប្រហារយ៉ាងសន្ធាប់ទៅលើក្រុមហ៊ូធីនៅប្រទេសយេម៉ែនក៏ពិតមែន ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា ការបាញ់ស្រោចរបស់អាមេរិក មិនអាចបញ្ឈប់ចលនាប្រដាប់អាវុធមួយនេះ ពីការវាយប្រហារកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហមបានទេ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១៩ខែមករា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក បានបើកការសងសឹកឥតបន្ថយដៃចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣មក ហើយកាលពីថ្ងៃព្រហស្បតិ៍ ខ្លួនធ្វើការវាយប្រហារជាលើកទី៥លើក្រុមហ៊ូធី ក្រោយមានដ្រូនមួយគ្រឿង បាញ់លើកប៉ាល់អាមេរិក។

ពេលត្រូវបានសួរដោយអ្នកកាសែតក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ថាតើ ការវាយប្រហារលើគោលដៅក្រុមហ៊ូធី មានប្រសិទ្ធភាពឬក៏អត់? លោក បៃដិន ឆ្លើយតបថា បើនិយាយថា វាមានប្រសិទ្ធភាពក្នុងការបញ្ឈប់ក្រុមហ៊ូធី នោះគឺអត់ទេ ប៉ុន្តែយើងនឹងបន្ត។

(រូបថត៖ Telegraph)

ទាក់ទងនឹងហេតុការណ៍ចុងក្រោយបំផុត ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានដ្រូនមួយគ្រឿង ហោះមកយាយីកប៉ាល់ដឹកប្រេង ដោតទង់កោះ Marshall នៅជិតឆ្នេរប្រទេសយេម៉ែន ហើយមានដ្រូនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈនាវាចម្បាំងឥណ្ឌាបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនោះ។

ក្រោយមក ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey បញ្ជាក់ថា កប៉ាល់ដឹកប្រេងមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ហើយថាមិនមានការខូចខាត ឬមនុស្សស្លាប់និងរបួសទេ។

មិនយូរប៉ុន្មាន អ្នកនាំពាក្យយោធាយេម៉ែន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មានការវាយប្រហារដោយផ្ទាល់ទៅលើកប៉ាល់ឈ្មោះ Chem Ranger របស់សហរដ្ឋអាមេរិក ប៉ុន្តែគេមិនច្បាស់ទេថាតើសេចក្តីប្រកាសនេះ ទាក់ទងនឹងឧបទ្ទវហេតុដែល UKMTO និង Ambrey រាយការណ៍ដែរឬអត់។

(រូបថត៖ Telegraph)

សូមបញ្ជាក់ជាថ្មីថា ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារលើកប៉ាល់ពាណិជ្ជករ ក្នុងខែវិច្ឆិកា ដោយនិយាយថា ពួកគេឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។

ចាប់តាំងពីពេលនោះមក ចលនាសកម្មប្រយុទ្ធនេះក៏បើកការវាយប្រហាររាប់សិបលើកលើកប៉ាល់ដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

ជាការឆ្លើយតប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏ពួតដៃគ្នាសងសឹកតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅជាច្រើនរបស់ក្រុមហ៊ូធី នៅថ្ងៃទី១១ខែមករាតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីភេរវករជាថ្មី ខណៈគូជម្លោះទាំង២ បាញ់គ្នារឹតខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៦ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម