Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី ធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាលជំងឺ

បានផុស

នៅ

អតីតពិធីករវិទ្យុ FM98 និងជាតារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈ ស្រាប់តែថ្មីៗនេះមានដំណឹងថា កំពុងធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាលជំងឺឡើយ ខណៈលោកក៏បានធ្វើការអំពាវនាវសុំការជួយឧបត្ថម្ភពីសប្បុរសជនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា «ជួយ share ផង អាណិតណាស់ តារាសម្តែងជើងចាស់ និងជាអតីពិធីករវិទ្យុ FM 98 លោក ប៉ែន តារាវុទ្ធី ធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំព្យាបាល ដាច់ចិត្តលើកដៃទាំងទឹកភ្នែកសុំលុយបងប្អូន Facebook ទិញថ្នាំព្យាបាលជំងឺ បានថវិការខ្លះយកមកដោះស្រាយជីវភាព»។

លោកបញ្ជាក់ថា តារាសម្តែងជើងចាស់ លោក ប៉ែន តារាវុទ្ធី បានធ្លាក់ខ្លួនឈឺ គ្មានលុយទិញថ្នាំ រហូតសម្រេចចិត្តមកដល់ផ្ទះ លោក ដើម្បីបានថវិការខ្លះព្យាបាលជំងឺ។ ក្នុងនោះ លោក ប៉ែន តារាវុទ្ធី និយាយថា ទម្រាំមកនេះ គឺលោកពិបាកពេក ពេលខ្លះគ្មានលុយទិញបាយហូបទេ ហើយឈឺក៏គ្មានលុយទិញថ្នាំលេប ទិញថ្នាំព្យាបាលជំងឺដែរ។ លោក ប៉ែន តារាវុទ្ធី ក៏បានស្នើជួយលោកផង ព្រោះក្រណាស់ អត់មានអ្នកណាជាទីពឹងទេ។

តារាសម្តែង អ៊ឹម ជីវ៉ា បានបន្ថែមថា «ពេលឮគាត់និយាយអ៊ីចឹង ខ្ញុំស្ទើរទប់ទឹកភ្នែកមិនជាប់ មិនគួរណាជាតិជាតារាល្បីពីមុន ធ្លាប់មានបាន បែរជាធ្លាក់មកដល់ចំណុចនេះសោះ អាណិតគាត់ណាស់»។

យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះបែបនេះ គេឃើញមហាជន និងអ្នកគាំទ្រមួយចំនួន បានសម្តែងការអាណិតអាសូរ និងខ្លះទៀត ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់​ លោក ប៉ែន តារាវុទ្ធី ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម