Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានសិក្សាឯកជនជាង៤០នៅឆ្នាំ២០២៣

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា សម្រាប់ឆ្នាំ២០២៣ក្រសួងអប់រំបានផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានសិក្សាឯកជនចំនួន៤១សាលា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំក៏ដូចជាកសាងធនធានមនុស្សនៅប្រទេសកម្ពុជាកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងចំណោមគ្រឹះស្ថានឯកជនចំនួន​៤១​សាលា ក្នុងនោះសាលាបង្រៀនតាមកម្មវិធីជាតិចំនួន៣៧សាលា និងសាលាបង្រៀនតាមកម្មវិធីអន្តរជាតិចំនួន ៤សាលា។

លោកបានបន្តថា សាលាដែលក្រសួងអនុញ្ញាតឱ្យបើកថ្មីនេះ មន្ត្រីជំនាញមានការត្រួតពិនិត្យច្បាស់លាស់នូវលក្ខខណ្ឌ និងឯកសារគាំទ្រដល់ការស្នើសុំបើកគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវគុណភាពនៃការអប់រំ និងទទួលបាននូវទំនុកចិត្ត និងភាពកក់ក្តៅពីមាតាបិតាអ្នកអាណាព្យាបាលដែលបញ្ជូនកូនទៅសិក្សានៅទៅនោះពិសេសស្របតាមការណែ
នាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ។

លោក កាន់ ពុទ្ធី បានបន្ថែមថា ថ្មីៗនេះមានគ្រឹះស្ថានសិក្សាឯកជនបន្តដាក់ពាក្យស្នើសុំអាជ្ញាបណ្ណហើយចំពោះគ្រឹះស្ថានសិក្សាឯកជនដែលបំពេញបានលក្ខខណ្ឌសមស្របមន្ត្រីជំនាញរបស់ក្រសួងនឹងចុះពិនិត្យមើល និងសុំគោលការណ៍ទៅលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេច៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម