ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនបុរសថៃ-អាល្លឺម៉ង់ម្នាក់ ពីបទរំលោភកូនស្រីបង្កើត និងថតឃ្លិបលក់លើបណ្តាញសង្គមងងឹត
កាលថ្ងៃទី ១៧ មករា ឆ្នាំ២០២៤ DSI ឬនាយកដ្ឋានស៊ើបអង្កេតពិសេស សហការជាមួយប៉ូលិសសហព័ន្ធអាល្លឺម៉ង់ (Bundeskriminalamt : BKA) បានចាប់ខ្លួនលោក Tony ជាកូនកាត់ថៃអាល្លឺម៉ង់ ពីបទរំលោភនិងលក់វីដេអូផ្លូវភេទ តាមគេហទំព័រងងឹត នៅខេត្តមួយក្នុងភូមិភាគឦសាននៃប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត thethaiger នៅមុននេះបន្តិចប៉ុណ្ណោះ។

មែនទែនទៅ រឿងរ៉ាវមួយនេះបានកើតឡើងតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលដែលអាជ្ញាធរថៃបានទទួលព័ត៌មានសម្របសម្រួលពីមន្ត្រីអង្គការប្រតិបត្តិការ ផ្លូវរថភ្លើងក្រោមដី (O.U.R) ដែលបានរកឃើញការរំលោភបំពានផ្លូវភេទលើកុមារ ហើយជនល្មើសមានទីលំនៅក្នុងប្រទេសថៃ ខណៈដែលជនរងគ្រោះគឺជាកូនស្រីបង្កើតរបស់ជនល្មើសថែមទៀត។
ប៉ូលិសសបានបើកការស៊ើបអង្កេតដោយប្រមូលនូវភស្តុតាងជាច្រើន ដោយនាំទៅតុលាការសុំដីកាចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទលើកុមារអាយុក្រោមដប់បីឆ្នាំ។ បើទោះបីជាកុមារយល់ព្រមឬអត់ ប៉ុន្តែការប្រព្រឹត្តអំពើមិនសមរម្យលើកុមារអាយុក្រោម១៣ឆ្នាំ ត្រូវគេចាត់ទុកថាជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ប៉ូលិសបាននាំខ្លួនលោក Tony ទៅឃុំខ្លួននៅតុលាការព្រហ្មទណ្ឌ ហើយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ តុលាការព្រហ្មទណ្ឌមិនបានអនុម័តការដោះលែងជនស្មើសជាបណ្តោះអាសន្ន តាមការស្នើសុំរបស់ក្រុមគ្រួសារនោះទេ។
លើសពីនេះទៀតសោត នាយកដ្ឋានស៊ើបអង្កេតពិសេសបញ្ជាក់ថា នឹងពង្រីកលទ្ធផលនៃការចាប់ខ្លួនជនល្មើសរំលោភផ្លូវភេទកុមារបន្ថែមទៀតក្នុងករណីនេះ។ គេជឿថា នឹងមានជនរងគ្រោះជាកុមារផ្សេងទៀត ហើយខាងនាយកដ្ឋាននឹងមានការអប់រំដល់កុមារ និងយុវជនអំពីសិទ្ធិរបស់ពួកគេដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្លូវភេទ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសថៃ ជាប់គុក ៥០ឆ្នាំ ដោយសារបង្ហោះ Facebook ប្រមាថព្រះមហាក្សត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត