Connect with us

ព័ត៌មានជាតិ

នាយរងការិយាល័យម្នាក់នៅមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបានដេញចេញពីក្របខ័ណ្ឌ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស សុខា បានបណ្ដេញ នាយការិយាល័យម្នាក់នៅមន្ទីរប្រឆាំងគ្រឿងញៀន ចំណុះអគ្គស្នងការនគរបាលជាតិ ចេញពីក្របខ័ណ្ឌ។ នេះបើតាមប្រកាសស្ដីពីការបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រកាសដដែល លោក ស សុខា បានបណ្ដេញវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ  នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ការណ៍ដែលរដ្ឋមន្ត្រីក្រសួងបណ្ដេញបុគ្គលរូបនេះចេញពីក្របខ័ណ្ឌ គឺព្រោះតែបុគ្គលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

តាមប្រកាសដដែល ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់លោក សួន តុសិតពិទូរ្យ   ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤តទៅ។

គួរឱ្យដឹងថា គិតមកដល់ពេលនេះមានមន្ត្រីនគរបាលជាតិប្រមាណជាង៨០នាក់ហើយ ដែលត្រូវបានរងការដាក់វិន័យក្រោមរូបភាពដកចេញពីតំណែង បន្ថយឋានន្តរសក្តិ និងរហូតត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងមួយចំនួនទៀត ប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម