Connect with us

ព័ត៌មានជាតិ

កសិករប្រើ​ដីជំរាល​ស្ទឹង​​សង្កែ​ដាំបន្លែចម្រុះ ​ទេសចរ​ជិះកាត់​ចូល​ថត​រូប​​​ជាប់ជា​ប្រចាំ

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​សាស្រ្ត​តាម​ដង​ស្ទឹង​សង្កែ ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការក៏​ប្រើប្រាស់ដីជំរាលស្ទឹងដើម្បី​ដាំដំណាំបន្លែចម្រុះ (ដំណាំរយៈពេលខ្លី) ខណៈ​បន្លែស្អំជា​ដំណាំ​ពេញនិយមជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជា​ពលរដ្ឋ​ដែលមានទីលំនៅតាមដងស្ទឹងសង្កែ ជាពិសេសក្នុងភូមិខ្សាច់ពោយនិងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ នៃខេត្តបាត់ដំបង ​ដាំ​ដំណាំបន្លែចម្រុះតាម​ដីជំរាលស្ទឹងដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ។

ដំណាំ​បន្លែទាំងនោះ​ពលរដ្ឋ​ច្រើន​ដាំ​នៅ​អំឡុង​រដូវប្រាំង ពីព្រោះ​កម្រិតទឹកស្ទឹងសង្កែទាបថ្លាល្អ រួមទាំងដីមានជីវជាតិផងដែរ។ 

បើតាម​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង ការ​ដាំដុះ​បន្លែ​ចម្រុះ​ក្រៅ​ពីជួយ​បង្កើនប្រាក់​ចំណូល​បន្ថែមដល់ប្រជាកសិករ ទិដ្ឋភាព​បៃតងនៃផលដំណាំបន្លែ រួមជាមួយទឹកស្ទឹងសង្កែរាក់ថ្លាល្អ ជំនោរ​ខ្យល់ត្រជាក់នារដូវលំហើយ បាន​នឹងកំពុងក្លាយ​ជាផលិតផលទេសចរណ៍តាមរដូវកាល​ដ៏​ទាក់ទាញមួយក្នុង​ស្រុកបាណន់ថែម​មួយ​កម្រិត​ទៀត​។

មិន​តែ​ប៉ុណ្ណោះ​ ជារៀង​រាល់​ថ្ងៃអ្នក​ដឹ​កភ្ញៀវ (តុត តុក) និង​មគ្គុទ្ទេសក៍​ទេសចរ មុននឹង​ទៅដល់រមណីយដ្ឋាន​ប្រាសាទបាណន់ ពួកគេ​តែងឆ្លៀត​នាំភ្ញៀវទេសចរ (ពិសេស​ទេសចរអន្តរជាតិ) ជិះ​មើលផលដំណាំបន្លែ ដើរកាត់​​ស្ពានយោល ដើម្បីឲ្យភ្ញៀវទេសចរ​បាន​ផ្តិតយករូបភាពស្អាតៗ និង​ស្វែងយល់ពីការរស់​នៅរបស់​ប្រជាជនជនបទ។

ទៀត​សោត​​ទិដ្ឋភាព​បៃតងនៃ​ផល​ដំណាំបន្លែតាម​ដងស្ទឹង​សង្កែ​ទាំងនោះ ក៏​បានធ្វើ​ឲ្យមានភាពងាយស្រួលដល់អ្នករៀប​ចំ​កញ្ចប់ទស្សនកិច្ច ក្នុងការធ្វើឲ្យមានភាពសំបូរបែប (make a difference) នៃសេវាកម្មរបស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ទេសចរ ទទួល​បានបទពិសោធន៍ថ្មីៗ អារម្មណ៍​ស្រស់ស្រាយ ការចងចាំល្អ ពេលត្រឡប់​ទៅកាន់ប្រទេសកំណើតវិញ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម