Connect with us

ព័ត៌មានអន្ដរជាតិ

សិស្សសាលាឥណ្ឌាអាយុក្រោម ១០ ឆ្នាំ ១៣ នាក់​លិច​ទូក​ស្លាប់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ១៥ នាក់ រួមទាំងកុមារ ១៣ នាក់បានលង់ទឹកស្លាប់ក្នុងហេតុការណ៍លិចទូកកាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងលិចប្រទេសឥណ្ឌា ខណៈអាជ្ញាធរនៅតែបន្តដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀតផងដែរ ។ នេះបើយោងតាមកាតចេញផ្សាយរបស់សារពត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៨ ខែមករានេះ ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងរដ្ឋ Gujarat នៅពេលដែលសិស្សសាលាកំពុងធ្វើដំណើរទៅញុំាអាហារដែលរៀបចំដោយសាលារបស់ពួកគេ ខណៈមនុស្ស​រាប់សិប​នាក់​បាន​ចូលរួម​រុករក​អ្នក​នៅ​រស់រាន​មានជីវិត​យ៉ាង​អន្ទះសា​ជុំវិញ​បឹង Harni ក្នុងទីក្រុង Vadodara​ ។

ទូកនេះដឹកសិស្សចំនួន ២៧ នាក់មានកុមារអាយុក្រោម ១០ ឆ្នាំ រួមជាមួយនឹងគ្រូបង្រៀនម្នាក់ បុគ្គលិកមន្ទីរពេទ្យ និងមន្ត្រីស្រុកម្នាក់ផងដែរ ។ ភ្លាមៗនោះគេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ​ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​​​ South China Morning Post មូលហេតុទំនងជាបណ្ដាលមកពីការដឹកលើសទម្ងន់ ហើយក្រឡាប់លិចតែម្ដង ។

គួរបញ្ជាក់ថា គ្រោះថ្នាក់​លិចទូកបណ្ដាលឲ្យមនុស្ស​ស្លាប់ ​គឺ​ជា​រឿង​ធម្មតាទៅហើយ​នៅលើ​ផ្លូវទឹករបស់ប្រទេស​ឥណ្ឌាដោយកាលពីឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ នៅពេលដែលទូកទេសចរណ៍ ២ ជាន់បានក្រឡាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសនេះ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៤ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម