Connect with us

សន្តិសុខសង្គម

ករណីខ្មែរបំផ្លាញរទេះលក់ដូររបស់ជប៉ុននៅសៀមរាប បញ្ចប់ដោយសំណង ២ពាន់ដុល្លារ

បានផុស

នៅ

ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ខែមករានេះថា ករណីជនជាតិខ្មែរវាយបំផ្លាញរទេះលក់ដូររបស់បុរសជនជាតិជប៉ុន បានបញ្ចប់ទៅដោយភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នាបញ្ចប់រឿង  ក្នុងនោះជនបង្ករបានផ្ដល់សំណងទៅឲ្យជនរងគ្រោះជនជាតិជប៉ុនជាទឹកប្រាក់ចំនួន២ពាន់ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ទំព័រហ្វេសប៊ុកឈ្មោះ FANTOZ បានផ្សព្វផ្សាយវីដេអូរយៈពេលប្រមាណមួយនាទីបង្ហាញពីសកម្មភាព បុរសម្នាក់ជាជនជាតិជប៉ុនដែលប្រកបរបរលក់ដូរតាមរទេះ ដើម្បីយកប្រាក់ជួយឧបត្ថម្ភកុមារ កំពុងតែអង្គុយយំ ដោយសាររទេះលក់ដូររបស់ខ្លួនត្រូវបានគេបំផ្លាញ។ ទំព័រហ្វេសប៊ុកឈ្មោះ FANTOZ បានផុ្សព្វផ្សាយវីដេអូនេះភ្ជាប់ជាម្ួយខ្លឹមសារថា “ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន អីឡូវបែបជួបទង្វើបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង

បើតាមសំណេររបស់ស្នងការដ្ឋានខេត្តសៀមរាបលើទំព័រហ្វេសប៊ុកផ្លូវការ ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុភ្លាមៗមកម្ល៉េះ (ពោលគឺមុនពេលគណនីហ្វេសប៊ុកឈ្មោះ FANTOZ បានផ្សព្វផ្សាយទៅទៀត)។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

គួរបន្ថែមថា បុរសជនជាតិជប៉ុនរងគ្រោះនេះ ត្រូវបានគេស្គាល់ថា​ ជាអាជីវករដែលលក់ដូរអាហារនៅខេត្តសៀមរាប ដើម្បីយកប្រាក់ទៅធ្វើសកម្មភាពសប្បុរសធម៌ជាមួយកុមារក្រីក្រនៅតាមតំបន់ជនបទ៕

អត្ថបទដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម