Connect with us

វប្បធម៌ ជំនឿ

សេរីភាពប្រើបណ្ដាញសង្គម ក្នុងសង្គមប្រជាធិបតេយ្យ គប្បីត្រូវមានព្រំដែន

បានផុស

នៅ

លើសពីប្រើដើម្បីភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មាន ឬចំណេះដឹង បណ្ដាញសង្គម ក៏ត្រូវបានប្រើដើម្បីបង្ហាញផ្សព្វផ្សាយ ឬលក់លេ លក់ផលិតផល ឬរកផលកម្រៃតាមរយៈការចូលទស្សនាផងដែរ។ ដើម្បីទទួលការចាប់អារម្មណ៍ និងទាក់ទាញអ្នកចូលទស្សនា អ្នកតាមដានច្រើននោះ អ្នកប្រើបណ្ដាញសង្គមមួយចំនួនបានធ្វើអ្វីប្លែកៗ មានទាំងបង្ហាញភាពស៊ីចស៊ី បង្ហាញទ្រព្យធនស្ដុកស្ដម្ភ និយាយចំអាសចំអូង ឬបំភ្លៃបង្កើតជាទំនាស់ តភាគ ជាដើម ដោយអ្នកខ្លះបានលើកឡើងថា ពួកគេធ្វើជាខ្លួនរបស់ពួកគេ ដែលនោះជាសិទ្ធិសេរីភាព របស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជា ជាសង្គមប្រកាន់របបប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែមិនមែនសិទ្ធិសេរីភាពដែលគ្មានព្រំដែនទេ រួមទាំងការផ្សព្វផ្សាយ ការបង្ហាញក្នុងបណ្ដាញសង្គមផងដែរ។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា៖ “សព្វថ្ងៃយើងមានសង្គម២ ទី១ សង្គមជាក់ស្ដែង ដែលយើងកំពុងរស់នៅ និង១ទៀត គឺបណ្ដាញសង្គម ដែលជាសង្គមឌីជីថល។ អ៊ីចឹង សង្គមនីមួយៗតែងមាននិយាម មានច្បាប់ មានគោលការណ៍ យើងអត់អាចធ្វើអីតាមទំនើងចិត្តទេ។ អ៊ីចឹង ការបង្ហាញភាពស៊ិចស៊ីហួសហេតុ ឬការធ្វើអីចំឡែកៗ រួមទាំងការបង្ហាញភាពទាក់ទាញតាមការបង្ហាញទ្រព្យសម្បត្តិ ខ្ញុំមើលទៅ គឺមិនគួរធ្វើទេ”។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា មានមតិលើកឡើងថា ការណ៍ដែលអ្នកបង្ហោះប្លែកៗលើបណ្ដាញសង្គម គឺដើម្បីពញ្ញាក់អារម្មណ៍ ធ្វើឱ្យមានការចាប់អារម្មណ៍ ដើម្បីបាន View Like Share ច្រើន ដែលពួកគេអាចបានប្រាក់កម្រៃពីការរកលុយតាមបណ្ដាញសង្គម ដូចជាតាម Facebook Youtube ជាដើមនោះ។ ម៉្យាងទៀត ពួកគេអាចលក់សេវាកម្ម លក់ទំនិញ លក់ផលិតផលរបស់គាត់តាមបណ្ដាញសង្គមជាដើម។ ប៉ុន្តែក៏ត្រូវគិតពីសីលធម៌ និងច្បាប់សង្គមផងដែរ។

បណ្ឌិត ឈត ប៊ុនថង លើកឡើងបន្ថែមថា៖ “ប្រសិនយើងគិតថា ធ្វើម៉េចឱ្យតែលក់សេវា លក់ផលិតផលដាច់ យើងអត់ខ្វល់ពីការប៉ះពាល់ដល់ច្បាប់សង្គម ច្បាប់រដ្ឋ ខ្ញុំគិតថា មិនមែនជារឿងល្អទេ។ យើងបានផលប្រយោជន៍យើង តែខូចដល់ប្រពៃណីទំនៀលទម្លាប់។ ព្រោះក្នុងសង្គម យើងជាសមាជិកមួយរបស់សង្គម យើងអត់អាចធ្វើអ្វីតាមចិត្តយើងទេ បើសិនជាយើងធ្វើតែក្នុងផ្ទះរបស់យើង ជាការងារឯកជននៅបន្ទប់ទឹក បន្ទប់ដេក នៅផ្ទះយើងដែលគ្មានអ្នកណាឃើញ យើងធ្វើទៅ តែកាលណាយើងផ្សព្វផ្សាយជាសាធារណៈ គឺត្រូវស្ថិតក្រោមច្បាប់មួយ ហៅថា ច្បាប់រដ្ឋដែលទាក់ទងនឹងវិស័យហ្នឹង ហើយក្រៅពីច្បាប់រដ្ឋ គឺច្បាប់សង្គម មានន័យថា ច្បាប់សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ជាដើមហ្នឹង”។

បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា ក្នុងសង្គមប្រជាធិបតេយ្យ យើងមានសិទ្ធិសេរីភាព ប៉ុន្តែអត់អាចធ្វើអីលើសពីពីច្បាប់រដ្ឋ និងច្បាប់ទំនៀមទម្លាប់ទេ បើធ្វើលើសពីហ្នឹង នឹងទទួលការរិះគន់ពីមហាជន ហើយបើកម្រិតធ្ងន់ធ្ងរទៅ អាជ្ញាធរនឹងហៅទៅវាស់កម្ពស់ឱ្យកែតម្រូវ ហើយសិនជាធ្ងន់ធ្ងរទៀត នឹងត្រូវផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលការធ្វើលើសនេះ គឺជាការនាំទុក្ខដាក់ខ្លួន។

គួររំលឹកថា ក្នុងឱកាសអញ្ជើញ ពិធីបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវ អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ធ្វើអ្វី ត្រូវមានព្រំដែន គោរពច្បាប់ និងសីលធម៌សង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋ ទាំងស្រី ទាំងប្រុស ពិសេសយុវជន ធ្វើអ្វីក៏ដោយគឺត្រូវមានព្រំដែន និងការទទួលខុសត្រូវរបស់ខ្លួន។ សម្ដេចបញ្ជាក់បន្ថែមថា សិទ្ធិសេរីភាពមាន ប៉ុន្តែសូមកុំឱ្យហួសព្រំដែន សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីចូលរួមថែរក្សាស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណីវប្បធម៌របស់យើង៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម