KPT+
ភាពខុសគ្នាដាច់ស្រលះរវាងចំណង់ចំណូលចិត្តនិងគោលបំណង
បើម្នាក់ៗអាចដឹងពីភាពខុសគ្នារវាងចំណង់ចំណូលចិត្ត និងគោលបំណង អាចធ្វើឲ្យគេនោះមានភាពងាយស្រួលក្នុងការកំណត់និងស្វែងរកគោលដៅសម្រាប់ខ្លួនឯង។
ដំបូងត្រូវដឹងពីភាពខុសគ្នា រវាងចំណង់ចំណូលចិត្ត និងគោលបំណងជាមុនសិន៖
១. ចំណង់ចំណូលចិត្តគឺជាអារម្មណ៍

អ្វីដែលអ្នកធ្វើក្នុងជីវិតសព្វថ្ងៃ ព្រោះចូលចិត្ត ហើយអាចឲ្យអ្នកមានអារម្មណ៍ល្អ។ ចំណង់ចំណូលចិត្តគឺជាកម្លាំងជំរុញការធ្វើ ជាផ្កាភ្លើងដែលធ្វើឲ្យអ្នកឈានទៅមុខ ជាអារម្មណ៍ដែលទាក់ទាញនៅពីក្រោយក្ដីសុបិនមួយ។
២. គោលបំណងគឺជាមូលហេតុពីក្រោយ
កន្លែងដែលចំណង់ចំណូលចិត្តរំជួលចិត្ត គឺគោលបំណង ដែលជាមូលហេតុនៅពីក្រោយ។ គោលបំណងគឺការលើកទឹកចិត្តមួយ វានាំមកនូវសកម្មភាពជាក់ស្ដែង ។ ចងចាំថា គោលបំណងគឺជាហេតុផលដែលអ្នកកំពុងធ្វើ។ បើអ្នកមានគោលបំណងនៅពីក្រោយចំណង់ចំណូលចិត្ត នោះហើយជាហេតុផលដែលធ្វើឲ្យមានកម្លាំងជំរុញ។
៣. ចំណង់ចំណូលចិត្តក៏អាចអាត្មានិយម

ចំណង់ចំណូលចិត្តអាចអាត្មានិយមបាន នៅពេលដែលអ្នកធ្វើអ្វីមួយដើម្បីការសប្បាយផ្ទាល់ខ្លួន ដោយមិនគិតពីអារម្មណ៍អ្នកដទៃ។ ចំណែកគោលបំណង អាចនឹងពាក់ព័ន្ធការបម្រើអ្នកដទៃ ប៉ុន្តែមិនមែនជាខ្ញុំបម្រើទេ។ អ្នកនឹងមានអារម្មណ៍រីករាយអំពីការបង្កើតអំណរមួយនេះ ដោយការបន្ថែមតម្លៃទៅក្នុងជីវិតអ្នកដទៃ ខណៈអ្នកដទៃក៏បានបន្ថែមតម្លៃមកអ្នកដូចគ្នា។
៤. គោលបំណងមានអត្តសញ្ញាណត្រឹមត្រូវ
កន្លែងដែលចំណង់ចំណូលចិត្តអាចមាន គឺនៅគ្រប់ទីកន្លែងនៃអារម្មណ៍ងប់ងុល។ ប៉ុន្តែគោលបំណងមិនងាយបញ្ឈប់បានឡើយ ប្រសិនបើលទ្ធផលមិនត្រូវតាមផែនការ កំលុងពេលព្យាយាម។ គោលបំណងគឺជាឯកវចនៈ នៅពេលអ្នករកឃើញគោលបំណងជាក់លាក់ណាមួយ វាគឺជារឿងមួយដែលបំពេញនូវជីវិតរបស់អ្នក។
ចំណង់ចំណូលចិត្ត អាចមកហើយទៅ ប៉ុន្តែគោលបំណងជារៀងរហូត ឬរហូតដល់អ្នកបានសម្រេចគោលបំណងរបស់អ្នក ហើយរកឃើញគោលបំណងមួយទៀត។

៥. គោលបំណងផ្ដើមដោយ តើ ចំណែកចំណង់ចំណូលចិត្ត ផ្ដើមដោយ ហេតុអ្វី
បើអ្នកងប់ងុលនិងអ្វីមួយ អ្នកនឹងសួរខ្លួនឯងថា ហេតុអ្វីចូលចិត្តវា ហេតុអ្វីក៏ស្រលាញ់? ក្នុងពេលដែលគោលបំណង គឺផ្ដោតទៅលើការលើកទឹកចិត្តក្នុងការធ្វើអ្វីដែលអ្នកបានធ្វើ ទោះបីមិនមានអ្វីក៏ដោយ។
គោលបំណងពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវិត វានិងជួយអ្នកឲ្យកំណត់ថា អ្នកជាមនុស្សបែបណា។ ខណៈពេលដែលចំណង់ចំណូលចិត្ត ជួយបង្កើតបុគ្គលិកលក្ខណៈនៃគោលបំណងរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូនរៀបគម្រោងបោកយកដីខ្ញុំ
ចុចអាន៖ការស្រាវជ្រាវរកឃើញថាមានបងស្រីធ្វើឱ្យប្អូនៗក្លាយជាមនុស្សល្អ ទោះកាចជាងបងប្រុស

-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់