Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីដឹកជញ្ជូន សិង្ហបុរី រងបទចោទប្រកាន់ពុករលួយ ជាករណីដ៏កម្រក្នុងប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

បានផុស

នៅ

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​​សិង្ហបុរី លោក Subramaniam Iswaran ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា​ កន្លង​ទៅ​នេះពី​បទ​ពុករលួយ​ ហើយ​នេះ​ជា​ករណី​កម្រ​បំផុត​​ក្នុង​ប្រព័ន្ធ​អភិបាល​កិច្ច​នៃ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​​អាស៊ី​​​អាគ្នេយ៍​មួយ​នេះ​ ។

លោក Subramaniam Iswaran

ប្រភព​សារព័ត៌មាន​​អង់គ្លេស​ BBC និង​ CNA របស់​សិង្ហបុរីបាន​ឲ្យ​ដឹង​ដូច​គ្នា​ថា លោក​រដ្ឋ​មន្រ្តី​ Iswaran បាន​​ច្រាន​ជំទាស់​នឹង​បទ​ចោទ​ប្រកាន់​ខ្លួន​​សរុប​រួម​រហូត​ដល់​ទៅ ២៧ ​ករណីពី​បទ​ទទួល​សំណូក ។ ​ពិសេស​នោះ​គឺ​​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ទទួល​​យក​ផល​ប្រយោជន៍​ ជា​ថ្នូ​រ​នឹង​ផ្តល់​​​សិទ្ធិ​​ពិសេស​​​ផ្សេង​ៗ​​​ក្នុង​អាជីវកម្ម​ ដល់​មហាសេដ្ឋី​​ជន​ជាតិ​ម៉ាឡេស៊ី Ong Beng Seng ដែល​រក​ស៊ី និង​កាន់​កាប់​​​សិទ្ធិ​​ក្រុមហ៊ុន Singapore Grand Pix និង​ Singapore GP ក្នុង​ប្រទេស​​សិង្ហបុរី ​។

ក្នុង​ចំណោម​ករណី​ចោ​ទ​ប្រកាន់ទាំងនោះ សារព័ត៌មាន​សិង្ហបុរី​ជា​ច្រើន​បាន​លើក​បង្ហាញ​ករណីដែល​លោក​បាន​ទទួល​​សំណូក​​​​​ពី​មហា​សេដ្ឋី​រួម​មាន​​សំបុត្រ​ជើង​ហោះ​ហើរ​ពី​ក្រុង​ដូហា មក​សិង្ហបុរី, សំបុត្រ​ចូល​រួម​​កម្ម​វិធី​ព្រឹត្តិការណ៍​​នានា ក៏​ដូច​ជា​ការ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត ក្នុង​ទំហំ​ជា​ទឹក​ប្រាក់ ១៦៦,០០០​ ដុល្លារ​សិង្ហបុរី (ប្រហែល​​ជាង ​១០ ម៉ឺន​ដុល្លារ​អាមេរិក​) ។ ​យ៉ាង​ណា​មិញ លោក Iswaran ​បាន​លា​លែង​ពី​តំណែង​របស់​ខ្លួន​ ក្រោយ​ពី​មាន​រឿង​អាស្រូវ​ទាំង​នេះ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំឭក​ផង​ដែរ​ថា​​ សិង្ហបុរី​ជា​ប្រទេស​​ដែល​​ចូល​ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​មាន​អំពើ​ពុក​រលួយ​តិច​បំផុត​ទី​៥​ លើ​ពិភព​​លោក គិត​ត្រឹម​ឆ្នាំ​២០២២ ។ នេះ​​បើ​យោង​តាម​ទិន្នន័យ​​សន្ទស្សន៍​អំពើ​ពុក​រលួយ​ ពី​អង្គការ​តម្លាភាព​អន្តរជាតិ (TI) នៃ​ចំណាត់​ថ្នាក់​អំពើ​ពុក​រលួយ​ពី​ ១៨០ ​ប្រទេស ។ ហើយ​ការ​ផ្ទុះ​រឿង​អាស្រូវ​​ពុក​រលួយ​នេះ គឺ​ជា​ករណី​កម្រ​បំផុត​មួយ​ក្នុង​ប្រព័ន្ធ​អភិបាល​​កិច្ច​សាធារណ​របស់​ប្រទេស​នេះ ​៕ ​​​

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទីutes មុន

មនុស្ស ០៥ នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង រងរបួសធ្ងន់

កីឡា៩ នាទីutes មុន

តើ ព្រះ​ខ័ន​រាជស្វាយរៀង ឬ​ ភ្នំពេញ​ក្រោន ក្នុង​ជំនួប​ធំ​ប្រចាំថ្ងៃអាទិត្យ?​

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម៤១ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម