ព័ត៌មានជាតិ
១៣ខែប៉ុណ្ណោះ ប្រធានាធិបតីបារាំង អញ្ជើញថ្នាក់ដឹកនាំកំពូលកម្ពុជា៣ អង្គ/រូប ទៅបំពេញទស្សនកិច្ចផ្លូវការ
ត្រឹមរយៈពេល១៣ខែប៉ុណ្ណោះ រាប់ចាប់ពីចុងឆ្នាំ២០២២ រហូតដល់មកដល់ដើមឆ្នាំ២០២៤នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាចំនួន៣ អង្គ/នាក់ ផ្សេងគ្នាទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសបារាំង។
នៅខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ។
តាមរយៈការអញ្ជើញរបស់ប្រធានាធិបតីបារាំង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានធ្វើដំណើរទៅដល់ប្រទេសបារាំង។ នៅថ្ងៃទី១៣ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងវិមាន Élysée ។ ក្នុងពេលនោះ សម្ដេចតេជោ ហ៊ុន សែន ទទួលបានការបដិសណ្ឋារកិច្ចកម្រិតខ្ពង់ខ្ពស់បំផុត ហើយក្រោមរូបភាពស្និទ្ធស្នាលជាទីបំផុតពីសំណាក់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ កាលណោះ សម្ដេចតេជោ និងលោក Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា និងពិភាក្សាការងារលើការផ្លាស់ប្តូរ ពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា លើប្រធានបទសំខាន់ៗជាច្រើននៃការពង្រឹងពង្រីកចំណងមិត្តភាព និងប្រវត្តិសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង។ បន្ទាប់ពីចប់កិច្ចការផ្នែកនយោបាយការទូត ប្រធានាធិបតីបារាំងក៏បានធ្វើពិធីលាងសាយភោជន៍ជូនសម្ដេចតេជោ ហ៊ុន សែន។ បើតាមការឱ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងសម្ដេចជាមួយ លោក Macron គឺលើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ពោលគឺ ប្រធានាធិបតីបារាំងលោក Macron បានហៅសម្ដេចតេជោ ថាបងប្រុស។
នៅខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីបារាំង បានយាងអញ្ជើញព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី យាងបំពេញទស្សនកិច្ចតាមផ្លូវរដ្ឋប្រទេសបារាំង។
តបតាមការយាងរបស់ប្រធានាធិបតីបារាំង ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ទ្រង់សព្វព្រះរាជហឬទ័យយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣(កាលបរិច្ឆេទក្នុងប្រទេសបារាំង)។ ក្នុងពេលយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវ ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងធ្វើព្រះរាជសវនការនៅក្នុងវិមាន Élysée ។
នៅខែមករា ឆ្នាំ២០២៤ នេះ ប្រធានាធិបតី បានអញ្ជើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ
កាលពីថ្ងៃទី ខែ ប្រធានាធិបតីបារាំង បានផ្ញើលិខិតអញ្ជើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ ជាការឆ្លើយតប សម្ដេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី១៨ ខែមករា។ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើសន្និសីទព័ត៌មានរួមជាមួយប្រធានាធិបតីបារាំង។ ក្រោយចប់សន្និសីទព័ត៌មានរួម ថ្នាក់ដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នាបន្តទៀត។ ក្រៅពីជំនួបមួយលោក Macron សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយប្រធានសភា លោកស្រី Yaël BRAUN-PIVET និងប្រធានព្រឹទ្ធសភាបារាំងលោក Gérard Larcher ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ