កីឡា
Ronaldo ថា លីគអារ៉ាប៊ីសាអ៊ូឌីតល្អជាងលីគបារាំង
ក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃកាលពីយប់ថ្ងៃស្រុក កីឡាករ Cristiano Ronaldo បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា Saudi Pro League មានកម្រិតប្រកួតប្រជែងខ្លាំងជាង Ligue 1 របស់បារាំង។

Ronaldo បានចូលរួមក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃ ដើម្បីទទួលពានរង្វាន់ចំនួន៣ រួមមានពានរង្វាន់អ្នកលេងនៅមជ្ឈិមបូព៌ាល្អបំផុតឆ្នាំ២០២៣ ពានរង្វាន់កីឡាករដែលមានអ្នកគាំទ្រចូលចិត្តប្រចាំឆ្នាំ២០២៣ និងពានរង្វាន់ម៉ារ៉ាដូណាឆ្នាំ២០២៣។ ចំណែកកីឡាករ Erling Haaland បានឈ្នះពានរង្វាន់ជាកីឡាករល្អបំផុតផ្នែកបុរស។ មុនពេលពានរង្វាន់សំខាន់ៗត្រូវបានបង្ហាញ Ronaldo បានចូលរួមក្នុងវគ្គឆ្លើយសំណួរពាក់ព័ន្ធកម្រិតលីគបាល់ទាត់នៅអារ៉ាប៊ីសាអ៊ូឌីតនាពេលបច្ច្បន្ន។

Ronaldo បាននិយាយថា៖«លីគអារ៉ាប៊ីសាអ៊ូឌីតស្ថិតនៅក្នុងដំណើរការដែលកំពុងអភិវឌ្ឍហើយត្រូវចំណាយពេលយូរ។ ពីមួយជំហានទៅមួយជំហាន យើងនឹងឈានដល់កម្រិតខ្ពស់បំផុត។ ខ្ញុំជឿថា ពួកគេនឹងស្ថិតក្នុងលំដាប់កំពូល៣ឬ៤នៅលើលោក។ ខ្ញុំគិតថា យើងនឹងឈានទៅដល់ចំណុចនោះ»។
«និយាយឱ្យត្រង់ទៅ ខ្ញុំគិតថា លីគអារ៉ាប៊ីសាអ៊ូឌីតមិនអន់ជាងលីគរបស់បារាំងទេតាមគំនិតរបស់ខ្ញុំ។ នៅលីគបារាំង ខ្ញុំគិតថា អ្នកមានក្រុម២ឬ៣ដែលមានកម្រិតលេងល្អ។ នៅអារ៉ាប៊ីសាអ៊ូឌីត ខ្ញុំគិតថា វាមានការប្រកួតប្រជែងជាង។ ពួកគេក៏អាចនិយាយអ្វីដែលពួកគេចង់និយាយ តែនេះគ្រាន់តែជាគំនិតរបស់ខ្ញុំ។ ខ្ញុំបានលេងនៅទីនោះអស់រយៈពេលមួយឆ្នាំ ដូច្នេះខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងនិយាយ ប៉ុន្តែខ្ញុំគិតថា ពេលនេះយើងល្អជាងលីគរបស់បារាំង»។

សម្រាប់ការលើកឡើងខាងលើគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ Cristiano Ronaldo ប៉ុណ្ណោះ បន្ទាប់ពីរូបគេចូលរួមជាមួយក្លិប Al Nassr កាលពីខែមករា ឆ្នាំមុន ហើយក្រោយមកប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏មានកីឡាករឆ្នើមៗជាច្រើនដូចជា Sadio Mane, Karim Benzema, N’Golo Kante, Fabinho, Allan Saint-Maximin, Edouard Mendy, Neymar និង Kalidou Koulibaly៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fannatio

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច