Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែង​ជាអភិបាលក្រុង ដោយសារឈប់ញឹកពេក

បានផុស

នៅ

សមាជិកសភាក្រុង Surakarta បានត្អូញត្អែរ និងជំរុញឲ្យលោកអភិបាលក្រុង Gibran Rakabuming Raka ដែលជាកូនប្រុសសំណព្វចិត្តរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo លាលែងពីតំណែង ដោយសារតែមិនសូវទៅធ្វើការ និងឈប់សម្រាកញឹកញាប់ពេក ធ្វើឲ្យរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត ក៏ដូចជាប៉ះពាល់ដល់ការងាររបស់រដ្ឋបាលក្នុងតំបន់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post បានឲ្យដឹងថា មេដឹកនាំគណបក្សនយោបាយនៅទីក្រុង Surakarta ខេត្ត Central Java បានទាមទារអភិបាលក្រុង និងជាបេក្ខជនអនុប្រធានាធិបតីលោក Gibran Rakabuming Raka លាលែងពីមុខតំណែង ដោយសារតែអវត្តមានញឹកពេក ចាប់តាំងពីរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈគ្រាន់តែក្នុងសប្តាហ៍នេះ លោក Gibran បានដាក់ច្បាប់ឈប់សម្រាកការងារ ៣ ថ្ងៃទៅហើយ ។

បទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលដាក់ចេញដោយលោកប្រធានាធិបតី Joko Widodo ដែលជាឪពុករបស់លោក Gibran គឺអនុញ្ញាតឲ្យរដ្ឋមន្ត្រី និងអភិបាលខេត្ត ក៏ដូចជាអភិបាលក្រុងដែលកំពុងដើរឃោសនាការបោះឆ្នោតឈប់សម្រាកត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

ដោយឡែកយោងតាមសារព័ត៌មាន The Nation Thailand បានរាយការណ៍យ៉ាងដូច្នេះថា កូនប្រុសរបស់លោក Widodo រូបនេះសមតែនឹងលាលែងពីតំណែងជាអភិបាលក្រុងហើយ ដោយសារតែលោកមានឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ដូច្នេះគាត់អាចផ្ដោតលើការងារមួយនេះ ។

ទោះយ៉ាងណា លោក Gibran បានរូតរះទៅកាន់បន្ទប់ប្រជុំក្រុមប្រឹក្សាក្រុង Surakarta កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា និងត្រួតពិនិត្យ​អំពី​ការចំណាយថវិកា​ក្រុង ហើយលោកបានបរិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានដែលរង់ចាំចម្លើយចំពោះការអំពាវនាវឲ្យលាលែងពីតំណែងរបស់លោកថា “អរគុណចំពោះមតិកែលម្អ” ។

គួរបញ្ជាក់ថា លោក Gibran គឺជា​គូប្រជែង​របស់​បេក្ខជន​ប្រធានាធិបតី Prabowo Subianto ។ បុរសវ័យ ៣៦ ឆ្នាំដែលត្រូវបានជ្រើសរើសជាអភិបាលក្រុងក្នុងឆ្នាំ ២០២០ ហើយមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចថា អ្នកដែលធ្លាប់ជាមន្ត្រីជាប់ឆ្នោតអាចចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតីបាន បើទោះជាច្បាប់ចែងថា បេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើងក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច៣២ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម