Connect with us

ជីវិតកម្សាន្ដ

ភរិយាលោក ស៊ុក សុភា ប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលម្នាក់ បើមិនសុំទោសជាសាធារណៈ

បានផុស

នៅ

ភរិយា​អតីត​តារា​សម្តែង​លោក ស៊ុក សុភា គឺ អ្នកនាង លុយ រីម៉ា ហៅ សារីនណា ជា​អាណិកជន​អូស្ត្រាលី បាន​ប្រតិកម្ម​ដោយ​ប្រកាស​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​ម្នាក់ ប្រសិនបើ​មិន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ត្រឹម​រយៈពេល ២ ថ្ងៃ នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមាន​ផ្លូវច្បាប់​របស់​អ្នកនាង លុយ រីម៉ា នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​បាន​យក Account Facebook និង​សំណេរ​របស់​នាង​ទៅ​ធ្វើការ​បង្ហោះ​កាលពី​ថ្មីៗ​នេះ។ អ្នកនាង បាន​លើក​ឡើង​ថា «ជូន​ចំពោះ​អ្នក​ដែល​បាន​យក​អាខោន និង​សំណេរ​របស់ខ្ញុំ​ទៅ​បង្ហោះ​កាលពី​យប់​ថ្ងៃ​ទី ១៧ ចូល ១៨»។

ភរិយា​លោក ស៊ុក សុភា បាន​បញ្ជាក់​ថា «បន្ទាប់ពី​ខ្ញុំ​មាន​ការ​ចង់​ប្ដឹង​ទៅ​អ្នក ក៏​មាន​ការ​សម្រប​សម្រួល​មិន​ចង់​ឲ្យ​ខ្ញុំ​ប្ដឹង ដូច្នេះ ខ្ញុំ ក៏​មាន​ការ​សុំ​ឲ្យ​អ្នក​ចេញ​មុខ​មក​សុំទោស​ខ្ញុំ​ជា​សាធារណៈ​នូវ​ទង្វើ ការ​គិត និង​ពាក្យសម្ដី​របស់​អ្នក​មកកាន់​រូប​ខ្ញុំ ខ្ញុំ​នឹង​ទុក​ពេល ២ ថ្ងៃ ឲ្យ​អ្នក គឺ​ចាប់ពី​ពេល​ដែល​ខ្ញុំ​បង្ហោះ​សារ​នេះ​ទៅ»។

អ្នកនាង​បាន​និយាយ​ទៀត​ថា បើ​បុគ្គល​ខាង​លើ​មិន​ធ្វើ​ទេ នាង​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ដដែល ហើយ​ប្ដឹង​ពី​បទ​ប្រមាថ​មាក់ងាយ និង​បង្កើត​ឲ្យ​មាន​ការ​ញុះញង់​រើសអើង​មក​លើ​រូប​អ្នកនាង​។ ចំពោះ​ប្រាក់​ដែល​ខ្លួន​ប្ដឹង​ទារ​ឲ្យ​សង​ជំងឺ​ចិត្ត​នោះ នាង​នឹង​បង្វិល​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

ទោះ​យ៉ាងណា ភរិយា​អតីត​តារា​សម្តែង លោក ស៊ុក សុភា រូប​នេះ មិន​បាន​បញ្ជាក់​ឈ្មោះ ឬ អត្តសញ្ញាណ​របស់​បុគ្គល​រូប​នោះ​នៅឡើយ ទោះបី​មាន​ការ​ព្រមាន​ផ្លូវច្បាប់​បែបនេះ​ក៏​ពិតមែន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម