ព័ត៌មានជាតិ
ស្ថាបនាផ្លូវបេតុងនិងកៅស៊ូប្រវែង ១៣ គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្កទៅកាន់ស្រុកប្រាសាទសំបូរ
ក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនាផ្លូវបេតុង និងផ្លូវកៅស៊ូ ប្រវែងជិត ១៣ គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុក ប្រាសាទបល្លួង្ក ទៅកាន់ស្រុកប្រាសាទសំបូរ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទីដឹកនាំសហការី ចុះពិនិត្យមើលដំណើរការសាងសង់ផ្លូវបេតុងនិងផ្លូវកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រវែង ១៣ គីឡូម៉ែត្រ។


ក្នុងឱកាសនោះ លោកប្រធានមន្ទីរស្តីទីបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនផ្លូវមួយប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ ភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្កទៅកាន់ភូមិត្រពាំងថ្ម ភ្ជាប់ទៅនឹងស្រុកប្រាសាទសំបូរ។ ផ្លូវនេះមានប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ ចែកចេញពីរ គឺផ្លូវបេតុងប្រវែង ១ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែងសរុបជិត ១១ គីឡូម៉ែត្រ។
លោកបន្តថា ផ្លូវនេះអាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ព្រោះវាមានការតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងពីស្រុកមួយទៅស្រុកមួយទៀត ដើម្បីងាយស្រួលក្នុងការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពផងដែរ។
លោកណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អក្នុងដំណើរការសាងសង់ឲ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីទទួលបានស្តង់ដាខ្ពស់គុណភាព អនុវត្តន៍ឱ្យបានឆាប់ចប់ទៅតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ លោក ជិន ហ៊ីន មេឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ផ្លូវមួយខ្សែ ដែលកំពុងសាងសង់នេះ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ដែលពីមុនជាផ្លូវក្រាលគ្រួសក្រហម ពេលដល់រដូវវស្សាពិបាកក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅមក និងក្នុងការដឹកជញ្ជូន កសិផលផ្សេងៗដើម្បីទៅលក់នៅទីផ្សារ។
លោកបន្តថា ក្រោយពីសាងសង់ផ្លូវនេះរួច ប្រជាពលរដ្ឋទាំងអស់នឹងងាយស្រួលធ្វើដំណើរទៅវិញទៅមក ជាពិសេសការដឹកជញ្ជូនកសិកផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ព្រមទាំងជម្រុញដល់ការលើកម្ពស់ជីវភាពតាមរយៈការកាត់បន្ថយនូវពេលវេលា និងចំណាយ ដឹកជញ្ជូនផងដែរ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ