ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា មានគ្រឹះស្ថានសិក្សាឯកជនជាង ១៨០០ កន្លែង នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ ២០២៣ នេះ កម្ពុជា មានគ្រឹះស្ថានសិក្សាឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាប្រមាណជាង ១៨០០ សាលា នៅទូទាំងប្រទេស ក្នុងនោះមានគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សាច្រើនជាងគេរហូតដល់ទៅជិត ៨០០ សាលា។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ២០ មករា នេះថា រហូតមកដល់ឆ្នាំសិក្សា ២០២២-២០២៣ នៅទូទាំងប្រទេស មានគ្រឹះស្ថានសិក្សាឯកជនចំនួន ១៨២៦ កន្លែង ដោយចែកចេញជាកម្រិតមត្តេយ្យសិក្សាមានចំនួន ៧៦០ សាលា កម្រិតបឋមសិក្សាមានចំនួន ៧២៩ សាលា និងកម្រិតមធ្យមសិក្សាចំនួន ៣៣៧ សាលា។
លោកបានបន្តថា សម្រាប់ឆ្នាំ ២០២៣ ក្រសួងអប់រំ បានផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានសិក្សាឯកជនចំនួន ៤១ សាលា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្សនៅប្រទេសកម្ពុជាកាន់តែប្រសើរថែមទៀត។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ ក្រសួងអប់រំ មានសាលាមត្តេយ្យសរុបចំនួន ៤៦៣៤ សាលា ដោយមានសិស្សសរុបចំនួន ២៥៦,៦៥៧ នាក់ (មិនរាប់បញ្ចូលមត្តេយ្យសហគមន៍ និងឯកជនទេ) និងសាលាកម្រិតបឋម ចំនួន ៧៣ ៣៨ សាលា ដោយមានសិស្សសរុបចំនួន ២,០៥៧,៦១២ នាក់។
លោក កាន់ ពុទ្ធី បានបន្តទៀតថា ការមានសាលាមតេយ្យ និងសាលាបឋមសិក្សាទាំងរដ្ឋ និងឯកជនកាន់តែច្រើន នឹងជួយលើកកម្ពស់ដល់ការសិក្សារបស់កុមារតូចកាន់តែប្រសើរ ព្រោះថាការរៀននៅមត្តេយ្យជួយគាំទ្រដល់គុណភាពអប់រំ ដោយជួយផ្សព្វផ្សាយដល់ឪពុកម្ដាយឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ ៣ ដល់ ៥ ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនឱ្យបានល្អ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីសារៈសំខាន់ នៃការរៀនសូត្រ។ ចំណែកកុមារ ក៏ទទួលបានផលពីការទៅរៀនថ្នាក់មត្តេយ្យសិក្សាបានយល់ដឹងពីអនាម័យ ការស្អាត និងបណ្ដុះនូវបំណិនផ្សេងៗ និងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថ និងសតិបញ្ញា មានភាពអង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជាគិតលេខ ចេះគិត សីលធម៌វប្បធម៌ ចេះទំនាក់ទំនងជាមួយក្មេងផ្សេងៗ ទៀត៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់