Connect with us

កីឡា

ទិដ្ឋភាពជង្គង់ពេញៗ អេ អាំម៉ារីន ផ្តួលកីឡាករថៃ ប៊ុយ ស.ស៊ុផាបទឹក២

បានផុស

នៅ

អ្នក​លេង​កម្ពស់ខ្ពស់​​វ័យ​ក្មេង អេ អេអាំម៉ារីន ភូថង ប្រើ​ពេល​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករថៃ ប៊ុយ ស.ស៊ុផាប ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី២​នៅ​កម្មវិធី​ប្រដាល់​​គុនខ្មែរ «រាត្រីប្រយុទ្ធប្រដាល់ ជើងឯក គូបូតា» ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

នៅ​ទឹក​ទី​១ អេ អាំម៉ារីន បាន​ទាត់​ជើង​ក្រោម​ធ្ងន់​ៗ​ដែល​បាន​ធ្វើ​ឲ្យ​​អ្នក​លេង​ឆ្លង​ដែន ប៊ុយ ស.ស៊ុផាប បង្ហាញ​អាការឈឺ​ចាប់​ម្តង​ម្កាល ប៉ុន្តែ​រូប​គេ​រក្សា​ការ​ដើរ​ចូល​ដដែរ។ ចូល​ទឹក​ទី២ កីឡាករ​ថៃ​បាន​ព្យាយាម​សម្រុក​ចូល​​ប្រើ​កណ្តាល​ដៃ និង​ចាប់អោប​ ប៉ុន្តែ​បច្ចេកទេស​ថយ ការពារ និង​វាយ​បក​របស់​អ្នក​លេង​គុន​ខ្មែរ​ពិត​ជា​មាន​ប្រសិទ្ធភាព។

អាំម៉ារីន បាន​ទាត់​ជើង​ក្រោម​ជា​​រឿយ​ៗ​និង​ឡើង​មួយ​ជង្គង់​ចូល​ពេញ​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់ ប៊ុយ ស.ស៊ុផាប លើក​ទី១ និង​រាប់​លើក​ទី​២​តាម​រយៈ​ការ​ត្រូវ​មួយ​ជង្គង់​ទៀត ហើយ​ចុង​ក្រោយ​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង បន្ទាប់​ពី​ទាត់​​ត្រូវ​ភ្លៅ​ឡើង​ជាំ​ខ្មៅ​​ដែល​មិន​អាច​បន្ត​ការ​ប្រកួត​បាន។

ខាង​ក្រោម​ជា​រូប​ភាព​ខ្លះ​ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម