Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ២ ទៀតឈរខាង ប៉ាឡេស្ទីន ឲ្យតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្គ្រាមនៅហ្គាហ្សា

បានផុស

នៅ

ក្រសួងការបរទេសប៉ាឡេស្ទីនបានស្វាគមន៍ចំពោះសំណើរបស់ឈីលី និងម៉ិកស៊ិកសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែបន្តមិនឈប់ឈរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ Al Jazeera​ នៅថ្ងៃទី២០​ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីក្រុមហាម៉ាសបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ជាការឆ្លើយតប អ៊ីស្រាអែល​បាន​សងសឹក​ដោយ​ការ​វាយលុក​តាម​អាកាស ​និង​ដីគោក​ដោយ​ឥត​ឈប់ឈរ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ២៤,៧០០ នាក់ ខណៈប្រហែល ៧០ ភាគរយ​នៃ​ពួកគេ​ជា​កុមារ ស្ត្រី និង​មនុស្ស​ចាស់ ។ នេះបើយោងតាម​ក្រសួង​សុខាភិបាល​នៅតំបន់ហ្គាហ្សា ។

រដ្ឋមន្ត្រីការបរទេស Alberto van Klaveren របស់ប្រទេសឈីលី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកគាំទ្រការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន មិនថាជាឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយអ៊ីស្រាអែល ឬក៏ប៉ាឡេស្ទីននោះទេ ។

ចំណែកប្រទេសម៉ិកស៊ិកបាននិយាយថា កំពុងតាមដានយ៉ាងដិតដល់នូវករណីដែលបានបង្ហាញកាលពីសប្តាហ៍មុននៅចំពោះមុខតុលាការឧក្រិដ្ឋអន្តរជាតិ (ICC) ដែលអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា ហើយទាមទារឲ្យតុលាការបញ្ជាផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការស៊ើបអង្កេតឥឡូវនេះគីពង្រីកដល់ការកើនឡើងនៃអរិភាព និងអំពើហិង្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ។ការកត់សម្គាល់របស់គាត់បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីអាហ្វ្រិកខាងត្បូង បង់ក្លាដែស បូលីវី កូម៉ូរ៉ូ និងជីប៊ូទី សម្រាប់ការស៊ើបអង្កេតរបស់ ICC លើជម្លោះនេះ ៕

អត្ថេបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម