Connect with us

ព័ត៌មានជាតិ

ហេតុផល​៣​យ៉ាង​ដែល​អ្នកជំនាញ​ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ស្រោមអនាម័យ​

បានផុស

នៅ

លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​((AHF)​បាន​មានប្រសាសន៍ថា ​ការប្រើប្រាស់​ស្រោមអនាម័យ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ព្រោះថា​ ស្រោមអនាម័យ​មាន​សារៈប្រយោជន៍​ចំបង​សម្រាប់​ការពារ​ខ្លួន​ពី​ការ​ចម្លង​កាមរោគ មេរោគ​អេដស៍ និង​ការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ ឆ្នាំ​២០២១” លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បាន​បន្តថា​ បើ​ទោះបីជា​ស្ថានភាព​ការឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា​មានការ​ថយចុះ​ក្តី​ ក៏​ប្រជាពលរដ្ឋ​មិនត្រូវ​មានការ​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ជំងឺអេដស៍​នៅ​មិនទាន់​ចប់​នៅឡើយទេ​ ពោលគឺ​វា​អាច​ចម្លង​បាន​គ្រប់​ពេលវេលា ​ហើយ​វិធានការ​តែមួយគត់​ក្នុងការ​ការពារ​ជំងឺនេះ​ គឺ​ការប្រើ​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ ​និង​១០០​ភាគរយ​ជាមួយ​ដៃគូ​ខាងក្រៅ​។​

លោក​បាន​បន្ថែមថា ​«​ស្រោមអនាម័យ​មិន​ត្រឹមតែ​អាចជួយ​ការពារ​ពី​ការឆ្លង​ជំងឺ​កាមរោគនិង​ជំងឺ​អេដស៍​ប៉ុណ្ណោះ​ទេ វា​ក៏​អាចជួយ​ការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក ឬ​បំណងប្រាថ្នា​ផង​ដែរ​»​។​

ដើម្បី​បំផុស​ការប្រើប្រាស់​ស្រោមអនាម័យ​នេះ​ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​((AHF)​តែងតែ​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​នេះ​ជា​រៀងរាល់ឆ្នាំ​។​ ជាក់ស្តែង​ទិវា​ស្រោម​អនាម័យ​អន្តរជាតិ ឆ្នាំ​២០២១”​ធ្វើឡើង​ក្រោម​ប្រធានបទ​«​តែងតែ​ទាន់សម័យ​» ជាមួយ​ស្រោមអនាម័យ​ដោយ​ផ្សារភ្ជាប់​ជា​មួយនឹង​ទិវា​នៃ​ក្តីស្រឡាញ់​ជា​រៀងរាល់ឆ្នាំ​។​

លោក វេជ្ជបណ្ឌិត ឈឹម សា​រា់ត់ បាន​ឲ្យ​ដឹងថា ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​បានរៀបចំ​ទិវា​ស្រោម​អនាម័យ​អន្តរជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដើម្បី​ក្រើនរំលឹក​ដល់​គ្រប់ៗ​គ្នា​ពីសារៈ​សំខាន់នៃ​ការទទួល​ស្រោមអនាម័យ​បាន​ដោយ​ឥតគិតថ្លៃ និង​តាម​តម្រូវការ​ព្រោះថាស្រោម​អនា​ម័យ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការពារ​ខ្លួន​ពី​ការចម្លងកាមរោគ​និង មេរោគ​អេដស៍​។​ ជាងនេះទៀត​ ចង់​ឲ្យ​ប្រសិទ្ធភាព​នៃ​ការទទួលបាន​ស្រោមអនាម័យ​កាន់តែ​ប្រសើរឡើង​ជុំវិញ​ពិភពលោក ក្នុង​ការជួយ​ការពារ​ពី​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​ផ្សេងៗ ក៏ដូចជា​លើកកម្ពស់​ដល់​ការរស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។​

លោក​បាន​បន្តទៀតថា​ ការ​ប្រារព្ធ​ទិវា​នេះ​ ក្រុមការងារ​របស់ AHFដែលមាន​ទីតាំងនៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទូទាំង​សកលោក ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយ និង​ការអប់រំ​ផ្សេងៗ​ជាច្រើន​តាម​បណ្តាញ​សង្គម និង​ដោយផ្ទាល់​ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ស្រោមអនាម័យ​ដែល​អាចទទួល​បានគ្រប់ៗ​គ្នា​។​

លោក​បាន​បញ្ជាក់ថា «​កូ​វីដ ១៩ បន្ត​ការប៉ះពាល់​ក្នុង​ការទទួល​ស្រោមអនាម័យ​ ក៏ប៉ុន្តែ​ប្រធានបទ​«​តែងតែ​ទាន់សម័យ​ជាមួយ​ស្រោមអនាម័យ​នៅ​ប្រទេស​កម្ពុជា​»សម្រាប់​ទិវា​ស្រោមអនាម័យ​អន្តរ​ជាតិ​ឆ្នាំ​២០២១ជា​រឿង​ដ៏​សាមញ្ញ​ដែល​អាច​ទទួលយកបាន និង​ការខិតខំ​ដើម្បី​ឲ្យ​មានស្រោម​អនា​ម័យ​គ្រប់​ទីកន្លែង​ទាំងអស់ យើង​ប្រឹងប្រែង​ឲ្យ​ប្រជាជន​ទូទៅ​បាន​យល់ថា​ស្រោមអនាម័យ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​រស់នៅ ហើយ​យើង​កំពុងធ្វើការ​ងារ​គ្រប់យ៉ាងដើម្បី​ធានាថា​ស្រោម​អនាម័យ​មាន​គ្រប់គ្រាន់ និង​ងាយស្រួល​ទទួលបាន​តាម​តម្រូវការ​របស់​មនុស្ស​ទាំង​សកល​»​។​

លោក​បាន​បន្ថែមទៀតថា​«​ការបិទ​ប្រទេស និង​ការ​រឹតត្បិត​ដោយសារតែ​មេរោគ​កូ​វីដ​១៩​នៅតែ​បន្ត​គំរាមកំហែង​ចំពោះ​ការ​ទ​ទួល​បាន​ស្រោមអនាម័យ​ជាពិសេស​ប្រទេស​ជាច្រើន​ដែល​អស់ស្រោម​អនាម័យ​ពី​ស្តុក និង​មាន​ឧបសគ្គ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ប្រជាជន​ទទួល​ស្រោម​អនាម័យ»​។​

លោក Michael Weinstein ប្រមុខ​ដឹកនាំ​អង្គការ AHFទូទាំង​សកលលោកបានឱ្យដឹង​ដែរ​ថា ​«​យើង​តែ​តែ​ចាត់ទុក​ស្រោមអនាម័យ​នៅក្នុង​បញ្ជី​អាទិភាព​របស់​យើង»​។​

លោក​បាន​បន្តថា ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ផ្ដល់ឲ្យ​នូវ​វេទិកា​មួយ​ដើម្បី​អំពាវនាវ​ដល់រដ្ឋា​ភិ​បាល​និង​ស្ថាប័ន​សុខភាព​សាធារណៈ ដើម្បី​ធានាថា ប្រជាជនមាន​ឧបករណ៍​ដើម្បី​ការពារ​ខ្លួន​និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ដែលជា​ពិសេស​បំផុត​នៅពេលដែល​យើង​នៅតែ​ឃើញ​មានការ​ឆ្លង​មេ​រោគ​អេដស៍​ថ្មី​ចំនួន១.៧​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព២០ នាទីutes មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ២១ នាទីutes មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

សន្តិសុខសង្គម៣៦ នាទីutes មុន

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទី​តាំង​ទិញអេតចាយ៧៧ ដែលបានដុតប្លាស្ទិចបង្ក​ផល​ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម