Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ និងមន្ត្រី ៧ រូបត្រូវបានផ្ទេរចេញពីដំណែង

បានផុស

នៅ

សាលាខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ បានបើកកិច្ចប្រជុំបិទទ្វារមួយស្តីពីការបើកការស៊ើបអង្កេតលើករណីមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យចំនួន ៣៤ នាក់ ប្ដឹងតវ៉ាឱ្យដកប្រធានមន្ទីរដែនដី លោក អាង ណារិទ្ធ ចេញពីដំណែង។

ក្រោយពីកិច្ចប្រជុំបិទ្វារនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ មន្ត្រីចំនួន ៨រូប រួមមាន៖ ប្រធានមន្ទីរ និងអនុប្រធាន ៥នាក់ រួមទាំងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទាំង ៨ រូប រួមមាន លោក អាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹង ឬអ្នករងបណ្តឹង និង៧នាក់ទៀត ជាអ្នកប្តឹង ឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ ក្នុងចំណោម ៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន លោក អឿ សុភ័ណ អនុប្រធានមន្ទីរទទួលរដ្ឋបាល ហិរញ្ញវត្ថុ, លោកឡុង វុធ អនុប្រធានមន្ទីរ សំណង់, លោកមួង វិបុល  អនុប្រធានមន្ទីរ សុរិយោដី, លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ យេនឌ័រ, លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ រៀបចំដែនដី,
លោក ហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល និងលោកឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី។

ក្រោយកិច្ចប្រជុំចង្អៀតនោះរួចមក មន្ត្រី និងថ្នាក់ដឹកនាំបានប្រាប់សារព័ត៌មានខ្លីថា ដោយមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរដូច្នេះ ទើបក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្ត សម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យទៅទទួលដឹកនាំបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានប្តឹងតវ៉ាទៅកាន់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីរឿងប្រធានមន្ទីរដែនដី ខេត្តបន្ទាយមានជ័យ​លោក អាង ណារិទ្ធ ថាជាមនុស្សគ្មានសីលធម៌ គ្មានគុណធម៌ គ្មានភាពជាអ្នកដឹកនាំ និងមានចរិតឆេវឆាវ គំរាមកំហែង សម្ដីអសុរោះជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៩ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៨ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២០ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម