ព័ត៌មានជាតិ
គម្រោងបង្កប់ប្រព័ន្ធលូ និងធ្វើផ្លូវក្នុងក្រុងបាត់ដំបងអាចសម្រេចពាក់កណ្ដាលឆ្នាំ ២០២៥
បើយោងតាមគម្រោងរបស់អង្គការ ADB ទៅលើប្រព័ន្ធលូបង្ហូរលាមកនៅទូទាំងក្រុងបាត់ដំបង ដែលសរុបប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ នឹងសម្រេចជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២៥។
បច្ចុប្បន្ននេះគេសង្កេតឃើញថា នៅក្នុងក្រុងបាត់ដំបងទាំងមូលទាំងខាងលិចដងស្ទឹង និងខាងកើតដងស្ទឹងសង្កែ ត្រូវបានធ្វើការគាស់កកាយទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់គ្រឿងចក្ររាប់សិបគ្រឿង ដើម្បីធ្វើការលើគម្រោងនេះ ដែលនេះគឺជាគម្រោងភ្ជាប់បណ្ដាញទុយោបង្ហូរលាមកគ្រប់លំនៅឋាន ដើម្បីបូមយកទៅកាន់ស្ថានីយ៍ដែលបានកំណត់ ដូច្នេះគ្រប់ច្រកល្ហកទាំងអស់ចាំបាច់ត្រូវតែកាយដើម្បីបង្កប់ទុយោចូលទៅប្រព័ន្ធទុយោធំដែលស្ថិតនៅកណ្ដាលទ្រូងផ្លូវ។
បើតាមការលើកឡើងពីក្រុមជំនាញបានអះអាងថា ស្ថានីយបូមលាមកនៅប៉ែកខាងកើតស្ទឹងគឺទីតាំងស្ថិតនៅខាងក្រោយផ្សារអន្លង់វិលលើទឹកដីស្រុកសង្កែ ដោយឡែកនៅប៉ែកខាងលិចស្ទឹង ដែលជាតំបន់ស្មុគស្មាញនិងជាទីក្រុងដ៏សំខាន់គឺទីតាំងស្ថានីយ៍ស្ថិតនៅកន្លែងអង្គការសាវ៉ាក្នុងភូមិសាស្ត្រឃុំចំការសំរោងដែលទីតាំងទាំងពីរខាងលើនេះមានតួនាទីយ៉ាងសំខាន់ក្នុងការស្រូបទាញបូមយកលាមកនៅទូទាំងក្រុងបាត់ដំបង។
យោងតាមផែនការរបស់គម្រោងគឺក្រុមការងារកាយប្រព័ន្ធលូផ្សេង និងក្រុមធ្វើថ្នល់ចាក់កៅស៊ូផ្សេង គឺត្រូវរង់ចាំការបញ្ចប់លើការកាយប្រព័ន្ធលូឲ្យរួចរាល់ទើបការងារធ្វើផ្លូវ និងចាប់ផ្ដើមចាក់កៅស៊ូដើម្បីបញ្ចប់។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ថា ផ្លូវខ្វាត់ខ្វែងក្នុងក្រុងបាត់ដំបងទាំងមូល សរុបដែលមានប្រវែងប្រមាណ ៦០ គីឡូម៉ែត្រនេះ គឺជាតួនាទីរបស់ ADB ដែលក្រុមការងារនេះកំពុងសម្រុកទាំងយប់ទាំងថ្ងៃជាពិសេសគឺនៅប៉ែកខាងលិចស្ទឹងតែម្ដង បើតាមការប៉ាន់ប្រមាណគឺអាចរួចរាល់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២៥ ហើយមន្ទីរសាធារណៈការគ្រាន់តែជាអ្នកសហការ និងសម្របសម្រួលតែប៉ុណ្ណោះ តែទោះបីជាយ៉ាងណាក្តី ក៏មន្ទីរនៅតែឈ្មូសឈ្មុលប្រឹងប្រែងធ្វើយ៉ាងណាឲ្យការងារនេះដើរដោយរលូន និងសម្រេចដល់គោលដៅឆាប់ៗហើយក៏សូមអធ្យាស្រ័យ ទៅលើបងប្អូនប្រជាពលរដ្ឋផងដែរដែលមានការប៉ះពាល់ដោយសារល្អងធូលី៕
អត្ថបទ៖ សោនិយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ