Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្ពុជាផ្ដាំទៅអតីតមេបក្សប្រឆាំង​៖ « រូប១ សន្លឹក មានន័យ ១ ០០០ ដង លើសពាក្យសម្ដីមិនពិត» មិនគួរបង្រៀន លោក ម៉ាក្រុង ធ្វើនយោបាយ

បានផុស

នៅ

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បានផ្ដាំទៅ អតីតមេបក្សប្រឆាំង លោក សម រង្ស៉ី មិនគួរបង្រៀនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ធ្វើនយោបាយនោះទេ លោកក៏ណែនាំឱ្យលោក សម រង្ស៊ីយកពេលសម្រាកប្រសើរជាងប្រើសម្ដីឥតប្រយោជន៍។

សារផ្ដាំផ្ញើបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យ លោក អេម៉ានូអែល ម៉ាក្រុង កុំឱ្យទទួលជួបជាមួយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត អំឡុងពេលសម្ដេចបំពេញបេសកម្មនៅប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រតិកម្មតាមរយៈសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅប្រទេសស្វីស និងបារាំង រយៈពេល១សប្ដាហ៍។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឆ្លើយក្នុងសន្និសីទសារព័ត៌មានថា រួបភាពតែ១ មានន័យ ១០០០ ដងលើសពាក្យសម្ដី ១០០០ ម៉ាត់ ដែលមិនពិត ដែលសុទ្ធសឹងជាខ្យល់។ លោក អេម៉ានូអែល ម៉ាក្រុង ជាប្រធានាធិបតីនៃប្រទេស១ ដែលជាមហាអំណាចនុយក្លេអ៊ែ, ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ, ជាសមាជិកមួយដ៏មានទម្ងន់នៅក្នុងអង្គការណាតូ, សមាជិកនៃ G7 ជាសមាជិកនៃក្រុម G20 ហើយបារាំងជាមួយអាល្លឺម៉ង់ ជាប្រទេសក្បាលម៉ាស៉ីននៃសហភាពអឺរ៉ុប ទាំងនេះ មិនគួរបង្រៀន លោក ម៉ាក្រុងធ្វើនយោបាយទេ។

សូមជម្រាបថា បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើម ឆ្នាំ២០២៤ ​នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។

ទិដ្ឋភាពនយោ​បាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង ៣ កម្រិតរបស់បារាំង រួមមាន​ ប្រធាន​​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។

តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធាន​ព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបាន​គូស​រំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការ​យ៉ាង​ល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខ​សន្តិភាពនៅ ឆ្នាំ១៩៩១ និង​បន្ត​ជួយ​ជ្រោម​​​ជ្រែង​របស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍកម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើង​សង្គ្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម