ព័ត៌មានជាតិ
ទំនាក់ទំនង កម្ពុជា-បារាំង ផ្ដើមបើកសករាជថ្មី ក្រោយដំណើរទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចក្ខុវិស័យ ភូមិសាស្ត្រនយោបាយវែងឆ្ងាយ ហើយសម្ដេចមានបំណងផ្ដល់សន្ទស្សន៍ថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង។
លោកថា សម្ដេចធិបតី ចង់ទាក់ទាញវិនិយោគិនបារាំងឱ្យមកប្រទេសកម្ពុជា ខណៈទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំងគឺជាព្រឹត្តិការណ៍មួយសំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-បារាំងពីពេលនេះតទៅ ក្នុងសម័យកាលថ្មី ក្នុងការបើកទំនាក់ទំនងសករាជថ្មី រវាងកម្ពុជា-បារាំង។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់បញ្ជាក់ថា បារាំងដែលជាមិត្តជិតស្និទ្ធកម្ពុជាផ្ដល់កិត្តិយសធំធេងដល់សម្ដេចធិបតី និងកម្ពុជា ខណៈថ្នាក់ដឹកនាំកំពូលបារាំងសុទ្ធតែបានទទួលជួបសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បន្តថា កម្ពុជា-បារាំងមានជំហររួមគ្នាច្រើន ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ទស្សនវិស័យនៅចំពោះមុខនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងបារាំង-អាស៊ាន, ជំហររួមពង្រឹងពហុភាគីនិយម និងរក្សាសន្តិភាពនៅពិភពលោក។

សូមជម្រាបថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការជោគជ័យ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដារ៉ូស ប្រទេសស្វីស ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញលទ្ធផលសម្រេច ទាំង ៤ សំខាន់នោះមានដូចជា៖
១. កម្ពុជា បារាំង ឯភាពគ្នាដំឡើងកម្រិតទំនាក់ទំនង ឱ្យឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំង២ នឹងបង្កើនសហប្រតិបត្តិការណ៍កាន់តែសកម្ម ធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធ ផ្លាស់ប្ដូរថ្នាក់ដឹកនាំកាន់តែខ្ពស់។ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ និងភាសា។
២. សម្ដេចធិបតី បានដាក់សំណូមពរចំពោះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង សូមឱ្យបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា។

គោលដៅរបស់សម្ដេចធិបតី គឺធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ីអាគ្នេយ៍។ ហើយ ប្រធានាធិបតី ម៉ាក្រុង យល់ព្រមបំពេញបំណងតាមសម្ដេច។
៣. ប្រទេសទាំង២ មានជំហររួមគ្នានៅចំពោះមុខការប្រយុទ្ធទប់ទប់ការឡើងកម្ដៅរបស់ផែនដី និងភាពក្រក្រីរបស់ពិភពលោក។ ដោយជំរុញការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល និងការជំរុញការប្រើប្រាស់ថាមពលកើតឡើងវិញជាអតិបរិមា។

៤. ក្នុងវិស័យកិច្ចការសេដ្ឋកិច្ច កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដោយផ្ដោតលើវិនិយោគ និងពាណិជ្ជកម្ម។ ក្រៅវេទិកាធុរកិច្ច សម្ដេចធិបតីបានឆ្លៀតជួបអ្នកវិនិយោគក្រុមហ៊ុនបារាំងធំ ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ