ព័ត៌មានជាតិ
កសិករនៅសៀមរាប ដាំផ្កាខាត់ណា ឬស្ពៃផ្កា លក់បានក្នុងតម្លៃចន្លោះពី៤ពាន់ ទៅ៦ពាន់រៀល
កសិករនៅក្រុងសៀមរាប ធ្វ់ើកសិកម្មដាំដំណាំផ្កាខាត់ណា ឬស្ពៃផ្កា ជាបន្លែពេញនិយមសម្រាប់ធ្វើម្ហូបអាហារបានច្រើនមុខ ទទួលបានទិន្និផលល្អគួរសម និងអាចលក់បានក្នុងតម្លៃចន្លោះពី៤ពាន់រៀល ទៅ៦ពាន់រៀល។

អ្នកស្រី ឡន រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាកសិករមានជំនាញដាំខាត់ណាច្បាស់លាស់ជាច្រើនឆ្នាំមកហើយបានរៀបរាប់ថា មុនពេលដាំដំណាំនេះ កសិករត្រូវភ្ជួររាស់ដី ៣ដង ដើម្បីឲ្យដីរាបស្មើ ហើយដាក់ខ្សែតម្រង់រួចកាប់រណ្ដៅជាជួរក្នុងមួយរណ្ដៅត្រូវដាក់លាមកសត្វ ១ដៃ និងជីធម្មជាតិ ១ស្លាបព្រា។ កសិករ ត្រូវដកកូនដំណាំមកដាំនៅពេលរសៀល ហើយមុនពេលដកកូនខាត់ណាត្រូវស្រោចទឹកឲ្យជោក ដើម្បីកុំឲ្យបែកដី ដាច់ឫស បន្ទាប់មកយកទៅវដាំលើថ្នាលដីក្នុងចន្លោះ ៣តឹក និងរង ៦តឹក។

អ្នកស្រីបន្តថា ក្រោយដាំបាន ១សប្ដាហ៍ កសិករត្រូវជ្រោយដីបោចស្មៅ និងបាចជីធម្មជាតិបំប៉នបន្ថែមលើទី១។ បន្ថែមលើនេះ មួយសប្ដាហ៍ក្រោយមក កសិករ ត្រូវជ្រោយស្មៅដាក់ជីធម្មជាតិលើកទី២ និងលុបគល់រង ហើយត្រូវស្រោចទឹក ២ដង ក្នុងមួយថ្ងៃព្រឹក-ល្ងាច។ ជាពិសេសកសិករត្រូវយកស្បៃមុង សំណាញ់ ក្រឡាស្អិត មកហ៊ុមព័ទ្ធជុំវិញចម្ការផ្កាខាត់ណា ដើម្បីការពារការបំផ្លាញពីសត្វល្អិត និងដង្កូវ។ អ្នកស្រី បន្ថែមទៀតថា អ្នកស្រុកសៀមរាប តែងហៅថាស្ពៃផ្កា ឯអ្នកក្រុងហៅថាខាត់ណា ពេលគាត់ដាំរួចយកទៅលក់នៅទីផ្សារដោយខ្លួនឯង ដោយក្នុងមួយគីឡូក្រាមលក់បានក្នុងតម្លៃពី៤០០០រៀលទៅ ៦០០០រៀល។ អ្នកស្រី ក៏បានស្នើឱ្យមន្ត្រីជំនាញជួយរកទីផ្សារបន្លែធម្មជាតិដែលកសិករដាំដោយខ្លួនឯង ដើម្បីឲ្យមានទីផ្សារខ្ពស់បន្ថែមទៀត។ ក្រៅពីដំណាំខាត់ណា អ្នកស្រីឡន មានដាំដំណាំជាច្រើនប្រភេទទៀតដូចជា ត្រសក់ ត្រប់ ជាដើម។
ទាក់ទិននឹងការដំណាំរបស់ប្រជាកសិករនេះដែរ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានឲ្យដឹងថា មន្ត្រីជំនាញរបស់លោកតែងតែចុះបង្រៀន ក៏ដូចជាណែនាំពីការដាំដំណាំគ្រប់ប្រភេទដល់កសិករនៅតាមបណ្តាក្រុងស្រុកនៃខេត្តសៀមរាប។ នៅពេលខ្លះមន្ត្រីជំនាញក៏បានផ្ដល់គ្រប់ពូជដល់កសិករដែលមានជីវភាពខ្វះខាតថែមទៀតផង៕
ដោយ៖ជុន កុសល

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?