Connect with us

ព័ត៌មានជាតិ

លោកស្រី ភឿង សកុណា អំពាវនាវឱ្យកូនខ្មែរជួយថែរក្សាអក្សរសាស្ត្រឱ្យបានគង់វង្ស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងជាតិ ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។ លោកស្រី មានប្រសាសន៍បែបនេះ នៅក្នុងបើកកម្មវិធី «សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរសាស្ត្រខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានបន្តថា ក្នុងសម័យអាណានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង។ ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជនជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រជាតិបានរហូតមកដល់ពេលនេះ។ ដូច្នេះអក្សរជាអត្តសញ្ញាណជាតិ។ 

លោកស្រី ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថាព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ចជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា ដូច្នេះត្រូវរក្សាស្មារតីនេះកុំឲ្យបាត់បង់ទុកជាកេរទៅជំនាន់ក្រោយ”។ 

លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឲ្យមានការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរនេះ។ លោកស្រី បានវាយតម្លៃថា នេះជាការសងគុណមួយចំពោះដូនតាខ្មែរ។ កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។ 

បើតាម លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី «សំណេរអង្គរ» លើកទី១នេះ បានឲ្យដឹងថា មានបេក្ខជនចូលរួមប្រកួតជាង៨០០អង្គ/នាក់ បានដាក់ពាក្យចូលរួម។  លោកថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ៕

អត្ថបទដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម