ព័ត៌មានអន្ដរជាតិ
ចរិតលោក គីម ជុងអ៊ុន កាលនៅរៀន ត្រូវអតីតមិត្តរួមថ្នាក់ ទម្លាយខ្ទេចគ្មានសល់
តាមការចុះផ្សាយរបស់ Daily Star, អតីតមិត្តរួមថ្នាក់ម្នាក់លោក គីម ជុងអ៊ុន បាននិយាយក្នុងសៀវភៅ“The Great Successor: The Secret Rise and Rule of Kim Jong-un” ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺជាមនុស្សចូលចិត្តនៅតែឯងៗ និងខ្លាចស្រីៗបំផុតនៅសាលារៀន។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1285.png)
មិត្តរួមថ្នាក់លោក គីម គឺអ្នកនិពន្ធ Anna Fifield បានលាតត្រដាងថា មេដឹកនាំវ័យ៤០ឆ្នាំរូបនេះ មិនចេះលេងសើចទេ ក្នុងពេលហាត់ប្រាណនិងតែងគេចវេះទំនាក់ទំនងជាមួយក្មេងស្រី ពេលរស់នៅរៀនសូត្រក្នុងប្រទេសស្វីស។
កាលជាយុវវ័យ មេដឹកនាំកំពូលកូរ៉េខាងជើង បានសិក្សានៅឯសាលាអន្តរជាតិឯកជន Berne ហើយក្រោយមកនៅរៀនសាលា Schule Liebefeld Steinholzli។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1286.png)
នៅក្នុងសៀវភៅ លោកស្រីសរសេរថា “លោក គីម ជុងអ៊ុន មិនមែនជាអ្នកចូលចិត្តពិធីជប់លៀងឬលេងសើចឡើយ។ គាត់មិនបានទៅបោះជំរំរបស់សាលា ពិធីជប់លៀងឬឌីស្កូទេហើយគាត់មិនប៉ះស្រាសូម្បីមួយដំណក់”។
លោកស្រីបន្តថា “លោកគីម ជាមនុស្សឯកោហើយមិនដែលចែករំលែកអ្វីសោះ អំពីជីវិតឯកជនរបស់គាត់។ ពិន្ទុធ្វើតេស្តរបស់គាត់មិនដែលល្អទេ ប៉ុន្តែលោកគីមជុងអ៊ុនបានប្រឡងជាប់ថ្នាក់ទី៧និងទី៨នៅវិទ្យាល័យ”។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1284.png)
លោកស្រី Fifield អះអាងថា “នៅប្រទេសស្វីស លោកគីម បានរៀនសូត្រអំពីមេរៀនដែលបង្ហាញពីទស្សនៈពិភពលោក ចំពោះប្រទេសកូរ៉េខាងជើង។ មេរៀនរបស់គីមជុងអ៊ុនរួមមានសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ លោក គីម បានឡើងកាន់អំណាចជាមេដឹកនាំកូរ៉េខាងជើង ក្រោយមរណភាពរបស់ឪពុកឈ្មោះ គីម ជុងអ៊ីល នៅឆ្នាំ២០១១។ មុនកាន់អំណាច លោករៀបការជាមួយភរិយា Ri Sol-ju ក្នុងឆ្នាំ២០០៩ ហើយបើតាមសេចក្តីរាយការណ៍ អ្នកទាំងពីរ មានកូន៣នាក់ជាចំណងដៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ កូនស្រីលោក គីម ជុងអ៊ុន មានភាគរយខ្ពស់ ក្លាយជាអ្នកស្នងតំណែងដឹកនាំ កូរ៉េខាងជើង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?