ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ប្រាប់ទូតកម្ពុជា ថា ជប៉ុន កំពុងកែច្បាប់ពាក់ព័ន្ធពលករបរទេស ធ្វើយ៉ាង ណាឱ្យកាន់តែល្អ
រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ប្រាប់ទូតកម្ពុជា ថា ក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកែលម្អច្បាប់ពាក់ព័ន្ធនឹងពលករបរទេស រួមទាំងពលករមកពីកម្ពុជា ដែលមកធ្វើការនៅជប៉ុន ឱ្យបានកាន់តែល្អប្រសើរឡើងនៅពេលខាងមុខបន្ថែមទៀត។ ដំណឹងនេះ ត្រូវបានលើកឡើងក្នុងជំនួបលោក Riyuji Koizumi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងនូវអំណរសាទរចំពោះជោគជ័យប្រកប ដោយផ្លែផ្កានៃជំនួបកំពូលទ្វេភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ កន្លងទៅ ដែលជាឱកាសនៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ អប់រំ រួមទាំងវិស័យច្បាប់ និងផ្នែកយុត្តិធម៌ ជាដើម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូត ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកផ្តល់ជំនួយបច្ចេកទេស តាមរយៈ JICA ដើម្បីរៀបចំច្បាប់ក្នងវិស័យរដ្ឋប្បវេណីនៅកម្ពុជា តាំងពីឆ្នាំ១៩៩៩ ក្រោមគម្រោងដែលមានឈ្មោះថា គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដោយបានបែងចែកចេញជា៥ជំហាន ហើយក្នុងមួយជំហានៗមានរយៈពេលសរុប ៥ឆ្នាំ ខណៈជប៉ុន ក៏បានបន្តផ្តល់ជំនួយបច្ចេកទេស ជំហានទី៦ នៃគម្រោងនេះ ៥ឆ្នាំទៀត ២០២២-២០២៧។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន បានសម្ដែងក្ដីរីករាយក្នុងការជួយផ្នែកបច្ចេកទេសខាងវិស័យច្បាប់នៅកម្ពុជា ដោយលោក ចាត់ទុកថា ការពង្រឹងវិស័យច្បាប់ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការពារប្រយោជន៍ប្រជាជន និងសណ្តាប់ធ្នាប់សង្គម។ លោករដ្ឋមន្ត្រី បញ្ជាក់ថា ជប៉ុន ក៏ដូចកម្ពុជា មានចក្ខុវិស័យរួមក្នុងការពង្រឹង និងជំរុញវិធាននៃច្បាប់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធច្បាប់ និងតុលាការ ក្នុងន័យធ្វើយ៉ាងណាអភិវឌ្ឍន៍សម្បូរសប្បាយជាមួយគ្នា។
ដូច្នេះ រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនរូបនេះ អះអាងថា កម្ពុជា និងជប៉ុន ត្រូវតែប្រឹងប្រែងបន្តគម្រោងផែនការ ៥ឆ្នាំ នៃជំហានទី៦ នេះ ឱ្យបានទទួលផ្លែផ្កាល្អ ហើយក្រសួងយុត្តិធម៌ជប៉ុន នៅតែរង់ចាំបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាបន្តទៀត។ បើតាមលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ជប៉ុន ក៏កំពុងរៀងចំកែលម្អច្បាប់ពាក់ព័ន្ធនឹងពលករ កម្មសិក្សាការីបរទេស រួមទាំងពលករ កម្មសិក្សាការីកម្ពុជា មកធ្វើការ និងសិក្សានៅជប៉ុន ឱ្យហបានកាន់តែល្អប្រសើរឡើង និងមានផលវិជ្ជមាននៅពេលខាងមុខ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល