ព័ត៌មានជាតិ
ACU អំពាវនាវឱ្យអ្នកជាប់កាតព្វកិច្ច ត្រូវប្រញាប់ មកប្រកាសទ្រព្យសម្បត្តិ ដែលសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ
នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ កាលបរិច្ឆេទនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង នឹងត្រូវបានបិទបញ្ចប់។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអំពាវនាវដល់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់មកប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់។
កាលបរិច្ឆេទនៃការទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ ត្រូវបាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បើកទ្វារទទួលរយៈពេល១ខែពេញ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ បើតាមទិន្នន័យបឋមពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករានេះ នាយកដ្ឋាន បានទទួលទិន្នន័យបឋមប្រមាណ៩៤.២០ ភាគរយហើយ នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩រូប។
តែយ៉ាងណាមិញ បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺក្រុមការងារនៅតែរង់ចាំទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមការកំណត់របស់ច្បាប់រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ខាងមុខ ពោល គឺនៅសល់តែ រយៈពេល ១០ថ្ងៃទៀតប៉ុណ្ណោះ ដែលបុគ្គលជាប់កាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។
យោងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ ២លានរៀល។ គ្រប់បុគ្គលដែលមិនប្រកាស នឹងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ ហើយក្នុងករណីរឹងរូសមិនព្រមប្រកាសទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា