Connect with us

ព័ត៌មានជាតិ

យុវជនក្រីក្រ៩០នាក់នៅសៀមរាប បញ្ចប់វគ្គសិក្សាផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយរលូន

បានផុស

នៅ

យុវជនក្រីក្រ និងរស់នៅតំបន់ដាច់ស្រយាលចំនួន ៩០នាក់ ទទួលបានការរៀនសូត្រផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចរយៈពេល៣ខែ និងបញ្ចប់ដោយភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមទេសចរណ៍កម្ពុជា បានរកដៃគូសហការដើម្បីបើកវគ្គសិក្សាដល់យុវជនដែលមកពីតំបន់ដាច់ស្រយាល និង ក្រីក្រ ចំនួន៩០នាក់ឲ្យបានទទួលការរៀនសូត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន៣ផ្នែក ដែលមានរយៈពេល៣ខែសរុបទាំងការរៀនទ្រឹស្ដី និងការអនុវត្តផ្ទាល់ និងបានចែកវិញ្ញាបនបត្រនៃវគ្គបណ្តុះបណ្តាលនេះ ដោយ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងមានភ្ញៀវកិត្តិយសមកពីស្ថាប័នជាច្រើនចូលរួមផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសដែលមានភាពសំបូរបែបនូវសក្តានុពលទេសចរណ៍ ដោយមានទាំងតំបន់ទេសចរណ៍បែបសម្បត្តិវប្បធម៌ តំបន់អេកូទេសចរណ៍ មានទេសភាពដ៏ស្រស់បំព្រង និងមានតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ការប្រកបអាជីពនេះ គ្រាន់តែដុសខាត់ កែច្នៃ បង្កើតជាផលិតផល និងសេវាកម្ម ដែលទាក់ទាញដល់ភ្ញៀវទេសចរ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ ពីភ្ញៀវដែលមកទស្សនា។ ភ្ញៀវទេសចរភាគច្រើន គឺចូលចិត្តអ្វីដែលថ្មី ប្លែក ហេតុនេះហើយ អ្នករកស៊ីក្នុងវិស័យនេះ ត្រូវមានភាពឆ្លាតវៃ ក្នុងការបង្កើតនូវផលិតផល និងសេវាកម្មទេសចរណ៍ប្លែក និងសិក្សានូវកន្លែងថ្មីៗ ទីតាំងទេសចរណ៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោកស្រី ក៏បានថ្លែងអំណរគុណ ដល់ដៃគូសហការដែលបានចូលរួមគាំទ្រដែលធ្វើឱ្យគម្រោងនេះកើតឡើង ជាពិសេស អរគុណចំពោះ ក្រុមប្រឹក្សាភិបាលសមាគម គ្រូបង្គោល ក្រុមការងារ ក្រុមហ៊ុននិងសណ្ឋាគារដៃគូ និង សិក្ខាកាម ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ដែលធ្វើអោយគម្រោងនេះប្រព្រឹត្តទៅដោយរលូន។

លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកមានសេចក្តីរីករាយយ៉ាងខ្លាំងដែលសមាគមទេសចរណ៍កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះឡើងដល់អ្នកជំនាញសេវាកម្មទេសចរណ៍ អាចពង្រឹងសមត្ថភាពបន្ថែមក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដោយជោគជ័យ។ លោកបន្ថែមថា អាជ្ញាធរខេត្តសង្ឃឹមថា សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សានេះនឹងយកចំណេះដឹងដែលទទួលបានទៅបម្រើការងារសេវាកម្មទេសចររបស់យើងឲ្យបានកាន់តែមានប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចខេត្តសៀមរាបឲ្យកាន់តែមាននិរន្តរភាពនិងបង្កើនចំណូលដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ១១ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា២០ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម