ព័ត៌មានអន្ដរជាតិ
ខែ១ ដើមឆ្នាំ២០២៤ ថៃ ជួបគ្រោះផ្ទួនៗ
សម្រាប់ពិភពលោកទាំងមូល ចាប់តាំងពីបើកទំព័រឆ្នាំ២០២៤មក ហាក់ដូចជាមិនសមប្រកបសោះ ពោលគឺមានរឿងហេតុកើតឡើងជាហូរហែ។ ជាក់ស្តែង ជប៉ុន ជាប្រទេសរងទុក្ខមុនគេ ព្រោះថា គ្រាន់តែចូលថ្ងៃ១មករាភ្លាម ស្រាប់តែកើតគ្រោះរញ្ជួយដីដ៏សាហាវ ឆក់យកជីវិតមនុស្សជាង២០០នាក់ ក្រោយមកក៏មានហេតុការណ៍យន្តហោះបុកគ្នានៅអាកាសយានដ្ឋានទីក្រុងតូក្យូទៀត។ យ៉ាងណា មិនមែនតែជប៉ុនទេ ថៃ ដែលជាប្រទេសនៅភូមិផងរបងជាមួយកម្ពុជា ក៏ជួបរឿងអាក្រក់ផ្ទួនៗដែរ។
ថ្ងៃនេះកម្ពុជាថ្មី សូមលើកយករឿងចំនួន៣ ដែលប្រទេសថៃ ជួបប្រទះនៅខែមករា ដើមឆ្នាំ២០២៤៖
១. យន្តហោះបុកដើមឈើ

នៅព្រឹកថ្ងៃសៅរ៍ទី១២ខែមករា យន្តហោះធុនតូចមួយគ្រឿងដឹកជនបរទេស២នាក់ បានហោះបុកដើមឈើ រួចក៏ធ្លាក់ចូលវាលស្រែក្បែរប្រាសាទ Huai Yai ក្នុងខេត្ត Chonburi។
ពីឡុតឈ្មោះStefan Molnar សញ្ជាតិអូស្រ្តាលី វ័យ៥០ឆ្នាំបានបាត់បង់ជីវិត ខណៈអ្នកដំណើរជាជនជាតិអាល្លឺម៉ង់ឈ្មោះ Christian Leonardo Schuf វ័យ៥១ឆ្នាំ រងរបួសធ្ងន់។
២. ផ្ទុះរោងចក្រកាំជ្រួច

ហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចនៅខេត្ត Suphanburi ប្រទេសថៃ កាលពីរសៀលថ្ងៃពុធទី១៧ខែមករា បានសម្លាប់មនុស្សចំនួន២៣នាក់។
តាមសម្តីអ្នកភូមិ, ក្នុងចំណោមអ្នកស្លាប់ទាំង ២៣នាក់នោះ ក៏មានប្រពន្ធ និងកូនម្នាក់ របស់ថៅកែរោងចក្រផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតនៃការផ្ទុះ មិនទាន់មាននរណាដឹងនៅឡើយទេ។
៣. ខ្យល់ពុល

ខ្យល់ពុលនៅប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ ដោយកំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន គឺមានចន្លោះពី៣១.១ ដល់ ៥៨.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈរដ្ឋាភិបាលកំណត់ថា កម្រិតសុវត្ថិភាពគឺអាចត្រឹម ៣៧.៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់។
ពេលនោះ Samut Songkhram គឺជាកន្លែងជួបការបំពុលកម្រិតធ្ងន់ពណ៌ក្រហម គឺ ១០៨មីក្រូក្រាម ក្នុងមួយម៉ែត្រគូប បន្ទាប់មក Samut Sakhon មាន១០១.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប, Ratchaburi មាន៨៧.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និង Phetchaburi មាន៧៧.៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។
លើសពីនេះ ខេត្តចំនួន២២ទៀត ក៏បានរាយការណ៍អំពីខ្យល់ពុលកម្រិតមិនមានសុវត្ថិភាព ពណ៌ទឹកក្រូចផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក អនុញ្ញាតឲ្យបុគ្គលិក ៥០០០០នាក់ធ្វើការពីផ្ទះ បើខ្យល់ពុល មិនធូរស្រាល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត